ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​មាន​នាយក​រដ្ឋ​មន្ត្រី​ជា​ស្ត្រី​ដំបូង​បំផុត​បន្ទាប់​ពី​លោកស្រី​តាកា​អ៊ីឈិ​ជាប់​ឆ្នោត​ជា​ប្រធាន​គណ​បក្ស​កាន់​អំណាច

52 វិនាទី មុន

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​នឹង​មាន​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​បំផុត​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​បន្ទាប់​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​ដែល​កំពុង​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​នេះ​សម្រេច​បោះ​ឆ្នោត​ជ្រើ​សរើស​លោកស្រី​សាណា​អិ តាកាអ៊ីឈិ​ (Sanae Takaichi) ជា​ប្រធាន​គណ​បក្ស​ ហើយ​អាច​​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​​ឆាប់​ៗ​នេះ​។ លោក​ស្រី​ជា​អ្នក​នយោបាយ​ដែល​មាន​និន្នា​ការ​អភិ​រក្ស​និយម​ដែល​គេ​សង្ឃឹម​ថា​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ ហើយ​នឹង​បង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​ដែល​បាន​ដឹក​នាំ​ប្រទេស​ជប៉ុន​សឹង​តែ​គ្រប់​ពេល​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ស្រី​តា​កា​អ៊ីឈិ​…

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​នឹង​មាន​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​បំផុត​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​បន្ទាប់​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​សេរី​ដែល​កំពុង​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​នេះ​សម្រេច​បោះ​ឆ្នោត​ជ្រើ​សរើស​លោកស្រី​សាណា​អិ តាកាអ៊ីឈិ​ (Sanae Takaichi) ជា​ប្រធាន​គណ​បក្ស​ ហើយ​អាច​​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​​ឆាប់​ៗ​នេះ​។ លោក​ស្រី​ជា​អ្នក​នយោបាយ​ដែល​មាន​និន្នា​ការ​អភិ​រក្ស​និយម​ដែល​គេ​សង្ឃឹម​ថា​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ ហើយ​នឹង​បង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។

គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​ដែល​បាន​ដឹក​នាំ​ប្រទេស​ជប៉ុន​សឹង​តែ​គ្រប់​ពេល​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ស្រី​តា​កា​អ៊ីឈិ​ អាយុ​៦៤​ឆ្នាំ ​ដោយ​សេចក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ឡើង​វិញ​ពី​​​សា​ធារណ​ជន។ ប្រជា​ជន​ជប៉ុន​​​មិន​សប្បាយ​ចិត្ត​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ និង​ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​កាន់​តែ​ច្រើន។

គេ​រំពឹង​ថា​សភា​នឹង​កោះ​ប្រជុំ​ដើម្បី​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ចំពោះ​​​លោក​ស្រី​តា​កា​អ៊ីឈិ​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ដើម្បី​ជំនួស​តំណែង​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​លោក​អ៊ីស៊ី​បា​។ គេ​រំពឹង​​​ថា​លោកស្រី​អាច​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​ពី​សភា​ដោយ​មិន​ពិបាក​ព្រោះ​បណ្ដា​គណ​បក្ស​នានា​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គ្នា​ក៏​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​លោក​ស្រី​ផង​ដែរ​។​​

មូល​ហេតុ​ដែល​នាំ​ឱ្យ​លោក​អ៊ីស៊ីបា​ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ព្រោះ​លោក​ទទួល​រង​សម្ពាធ​ខ្លាំង​ពី​មន្ត្រី​ធំ​ៗ​នៅ​ក្នុង​បក្ស​បន្ទាប់​ពី​លោក​ដឹក​នាំ​បក្ស​មិន​បាន​ល្អ ធ្វើ​ឱ្យ​គណ​បក្ស​ធ្លាក់​សំឡេង​គាំទ្រ​ទាំង​នៅ​ក្នុង​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​។ បន្ទាប់​ពីទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​គណ​បក្ស​ថ្មី​ លោក​ស្រី​តាកា​អ៊ីឈិ​ប្រកាស​ដាក់​ចេញ​ផែន​ការ​​ជា​ច្រើន​។​

នៅ​ក្នុង​ចំណោម​ផែន​ការ​ទាំង​នោះ​ក៏​មាន​​ការ​​កាត់​បន្ថយ​ពន្ធ​ និង​​ការ​បង្កើន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋ​ចំពោះ​វិស័យ​ឯក​ជន​ផង​ដែរ​​។ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​ក៏​យល់​ច្បាស់​ណាស់​ថា​រដ្ឋ​ត្រូវ​តែ​គ្រប់​គ្រង​ថវិកា​ដោយ​ជំហាន​ហ្មត់​ចត់​បំផុត​​។ ធនា​គារ​កណ្ដាល​ជប៉ុន (ធនា​គារ​ជាតិ) ត្រូវ​ដាក់​ចេញ​នយោបាយ​ហិរញ្ញ​វត្ថុ​ដែល​គិត​ទៅ​ដល់​ភាព​ផុយ​ស្រួយ​នៃ​សេដ្ឋ​កិច្ច​ជាតិ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ