ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​វា.យ​ប្រ.ហារ​ស្លា.ប់​២០​នាក់​ថែម​ទៀត​ទោះបី​លោក​ត្រាំ​អំពាវ​ឱ្យ​ឈប់​យ៉ាង​ណា​ក្ដី

13 ម៉ោង មុន

ទី​ក្រុង​ហ្កា​ហ្សា​៖ ថ្ងៃ​នេះ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​ករណី​ ជា​ពិសេស​នៅ​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​​ ទោះ​បី​លោក​ត្រាំ​បាន​អំពាវ​នាវ​​ឱ្យ​អ៊ីស្រា​អែល​​បញ្ឈប់​យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ណា​ក្ដី​។ លោក​ត្រាំ​កាល​ពី​យប់​មិញ បាន​ប្រាប់​ឱ្យ​អ៊ីស្រា​អែល​ឈប់​ទម្លាក់​គ្រាប់​បែក​បន្ទាប់​ពី​ក្រុម​ហាម៉ាស់​ប្រកាស​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​រស់​ និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​ដែល​ស្លាប់​។ មិន​តែ​ប៉ុណ្ណោះ​ ហាម៉ាស់​ប្រកាស​ទទួល​យក​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​មួយ​ផ្នែក​…

ទី​ក្រុង​ហ្កា​ហ្សា​៖ ថ្ងៃ​នេះ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​ករណី​ ជា​ពិសេស​នៅ​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​​ ទោះ​បី​លោក​ត្រាំ​បាន​អំពាវ​នាវ​​ឱ្យ​អ៊ីស្រា​អែល​​បញ្ឈប់​យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ណា​ក្ដី​។ លោក​ត្រាំ​កាល​ពី​យប់​មិញ បាន​ប្រាប់​ឱ្យ​អ៊ីស្រា​អែល​ឈប់​ទម្លាក់​គ្រាប់​បែក​បន្ទាប់​ពី​ក្រុម​ហាម៉ាស់​ប្រកាស​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​រស់​ និង​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​ដែល​ស្លាប់​។ មិន​តែ​ប៉ុណ្ណោះ​ ហាម៉ាស់​ប្រកាស​ទទួល​យក​ផែន​ការ​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក​ត្រាំ​មួយ​ផ្នែក​ (មាន​ន័យ​ថា​មិន​ទាន់​ឯក​ភាព​១០០%​ទេ​ព្រោះ​ត្រូវ​យក​ទៅ​ពិភាក្សា​គ្នា​ជា​មួយ​ក្រុម​ប៉ាឡេស្ទីន​ដទៃ​ទៀត​)​។

ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​កំពុង​ត្រៀម​អនុ​វត្ត​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​នៅ​ដំណាក់​កាល​ទី​មួយ​។ នោះ​គឺ​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រា​អែល​​ដូច​អ្វី​ដែល​ហាម៉ាស់​បាន​ប្រកាស​។ មិន​យូរ​ប៉ុន្មាន​ សារ​ព័ត៌​មាន​អ៊ីស្រា​អែល​ផ្សាយ​ថា​ថ្នាក់​ដឹក​នាំ​អ៊ីស្រា​អែល​បាន​ណែនាំ​ទៅ​មន្ត្រី​យោធា​របស់​ខ្លួន​​ឱ្យ​កាត់​បន្ថយ​ការ​វាយ​ប្រហារ​ទៅ​លើ​តំបន់​ហ្កា​ហ្សា​។ ទូរ​ទស្សន៍​អាល់​ចា​ស៊ីរ៉ា​ផ្សាយ​ថា​ទោះ​បី​លោក​ត្រាំ​អំពា​វនាវ​យ៉ាង​ណា​ក្ដី អ៊ីស្រា​អែល​នៅ​ឆ្លៀត​ទម្លាក់​គ្រាប់​បែក​ស្លាប់​មនុស្ស​យ៉ាង​តិច​ម្ភៃ​នាក់​ថែម​ទៀត​។​​

​ក្រុម​ហាម៉ាស់​បាន​​បញ្ជូន​សំណុំ​ឯក​សារ​ឆ្លើយ​តប​ទៅ​នឹង​ផែន​ការ​របស់​លោ​កត្រាំ​ហើយ​។ ក្នុង​នោះ ពួក​គេ​យល់​ព្រម​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​ផ្នែក​រដ្ឋ​បាល​ទៅ​ឱ្យ​គណៈ​កម្ម​​ការ​បច្ចេក​ទេស​ (មាន​ន័យ​ថា​មិន​មែន​គ្រប់​គ្រង​ដោយ​អ្នក​នយោបាយ ឬ​ចលនា​ប្រ​ដាប់​អាវុធ​ត​ទៅ​ទៀត​ទេ​)។ ចំណុច​មួយ​ទៀត​ ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​តែ​ម្ដង​។ អ៊ីស្រា​អែល​ក៏​ត្រៀម​ដោះ​លែង​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន​ពី​ពន្ធ​នា​គារ​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ទាម​ទារ​ឱ្យ​ហាម៉ាស់​ទម្លាក់​អាវុធ​ចុះ​នោះ​ប្រហែល​ជា​ពួក​គេ​មិន​យល់​ព្រម​ទេ​។ ជំនួស​ឱ្យ​ការ​ទម្លាក់​អាវុធ​ចុះ ហាម៉ាស់​ចង់​ដើរ​តាម​សេណរីយោ​ផ្សេង​វិញ​។ នោះ​គឺ​ការ​ចូល​តុ​ចរ​ចា​​ដោយ​ប្រយោល​ជា​មួយ​អ៊ីស្រា​អែល​ដោយ​មាន​ប្រទេស​ទី​បី​ធ្វើ​ជា​អន្តរការី​​។ គ្រាន់​តែ​ឮ​ដូច្នេះ លោក​ត្រាំ​បង្ហាញ​សុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​។ លោក​ចេញ​វីឌីអូ​ឃ្លីប​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​ហាម៉ាស់​ត្រៀម​ខ្លួន​ទទួលយក​សន្តិ​ភាព​ជា​ស្ថា​ពរ​​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​រ៉យ​ទ័រ, អាល់​ចា​ស៊ីរ៉ា និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ