ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេកផ្លូវការរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះ បានប្រកាសជូនដំណឹងដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាបងប្អូនដែលមិនទាន់មានការងារធ្វើ ហើយកំពុងស្វះស្វែងរកការងារធ្វើឲ្យបានជ្រាបថា ដោយសារពេលនេះខេត្តកំពង់ឆ្នាំងមានតម្រូវការផ្តល់ឱកាសការងារចំនួនដល់ទៅ៤ ៦៣៤កន្លែង ដែលជាដំណឹងល្អបំផុតសម្រាប់បងប្អូនដែលមិនទាន់មានការងារធ្វើ ។

ក្នុងផេកផ្លូវការដដែលបានបញ្ជាក់ថា ទីតាំងការងារដែលត្រូវចុះឈ្មោះមានរហូតទៅដល់ ១៩ កន្លែង ក្នុងនោះ មានសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលមានទីតាំងនៅស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកកំពង់លែង ។
ក្នុងសេចក្តីជូនដំណឹងដដែល ក៏បានដាក់លេខទូរសព្ទទំនាក់ទំនងតាមទីកន្លែងនីមួយៗ ចំពោះព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងរកការងារធ្វើ គឺលេខ១២៩៧ ។
ចែករំលែកព័តមាននេះ