ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង២០០គ្រួសារ ទទួលបានស្បៀងសង្រ្គោះបឋមពីអាជ្ញាធរខេត្តស្ទឹងត្រែង

1 ម៉ោង មុន

​ខេត្តស្ទឹងត្រែង៖ ​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង២០០គ្រួសារ ទទួលបានស្បៀងសង្រ្គោះបឋមពីអាជ្ញាធរខេត្តស្ទឹងត្រែង។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថាឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម…


ខេត្តស្ទឹងត្រែង៖ ​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង២០០គ្រួសារ ទទួលបានស្បៀងសង្រ្គោះបឋមពីអាជ្ញាធរខេត្តស្ទឹងត្រែង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថាឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមទាំងមន្រ្តីរាជការអង្គភាពជុំវិញខេត្ត បានអញ្ជើញក្នុងពិធីចែកស្បៀងសង្រ្គោះបឋម ជូនប្រជាពលរដ្ឋងាយរងគ្រោះដែលជួបប្រទះគ្រោះទឹកជំនន់ ២៤១គ្រួសារមកពីឃុំព្រែកមាស និងឃុំស្រែសំបូរ នៅក្នុងបរិវេណវត្តកញ្ចាញគោក ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ និងការហូបចុក ត្រូវមានអនាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពី ជំងឺមិនឆ្លងសំខាន់ៗចំនួន ៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្ដាលមកពីការបរិភោគមិនត្រឹមត្រូវ និងការជក់បារីជាដើម។

ជាមួយគ្នានោះ ឯកឧត្តម សរ សុពុត្រា ណែនាំដល់ប្រជាជនទាំងអស់ត្រូវចេះការពារខ្លួនពីជំងឺគ្រុនចាញ់ និងគ្រុនឈាម ដោយត្រូវកុំឱ្យមានទឹកដក់ និងត្រូវ គេងក្នុងមុងជាប្រចាំ ព្រមទាំងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកចំពោះកុមារតូចៗ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ