ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ពិសា​គុយទាវ​ដែល​មិន​នឹក​ស្មាន​ដល់​បន្ទាប់​ពី​ទទួល​អំណោយ

14 ឆ្នាំ មុន

អំណោយ ៖ លោកយាយ បួរ យ៉ុ​ន អាយុ​៨៨​ឆ្នាំ និង​លោកយាយ​អ៊ឹម វី អាយុ៨៣​ឆ្នាំ បាន​ទទួល​អំណោយ​ជា​បន្ដបន្ទាប់តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កោះសន្ដិភាព អំពាវនាវ​រក​អ្នក​ចិត្ដ​បុណ្យ​ក្នុង​រដូវ​បុណ្យចូល​ឆ្នាំ​ដើម្បី​ជួយ​ដល់​ លោកយាយ​ទាំង​ពីរដែល​ខ្វះខាត ។ អំណោយ​ដំបូង គឺ​បាន​ទទួលពី​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដព្រៃវែង ដោយ​នាំ​ទៅ​ប្រគល់ និង​លោក​ផា​ន់ ចាន់​ធុ​ល ប្រធាន​គណៈ​ក​ម្មាធិការសាខាកាកបាទក្រហមកម្ពុជា

អំណោយ ៖ លោកយាយ បួរ យ៉ុ​ន អាយុ​៨៨​ឆ្នាំ និង​លោកយាយ​អ៊ឹម វី អាយុ៨៣​ឆ្នាំ បាន​ទទួល​អំណោយ​ជា​បន្ដបន្ទាប់តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​កោះសន្ដិភាព អំពាវនាវ​រក​អ្នក​ចិត្ដ​បុណ្យ​ក្នុង​រដូវ​បុណ្យចូល​ឆ្នាំ​ដើម្បី​ជួយ​ដល់​លោកយាយ​ទាំង​ពីរដែល​ខ្វះខាត ។ អំណោយ​ដំបូង គឺ​បាន​ទទួលពី​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដព្រៃវែង ដោយ​នាំ​ទៅ​ប្រគល់ និង​លោក​ផា​ន់ ចាន់​ធុ​ល ប្រធាន​គណៈ​ក​ម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ដ ។ អំណោយ​ថវិកា​របស់​លោក​ផ្ទាល់រួម​មាន ថវិកា​១០​ម៉ឺន​រៀល និង​អង្ករ​១០០​គីឡូក្រាម ចំណែក​លោក​សុខ ផេង អនុប្រធាន​បាន​ផ្ដល់ថវិកា​ចំនួន​១០​ម៉ឺន​រៀល និង​អង្ករ​១០០​គីឡូក្រាម ។ ចំណែក​សហការី​បាន​ឧបត្ថម្ភ​ជា សំភាររួម​មាន មុង​២ ក្រមា​២ សារុង​២ តង់មួយ ធុង​ចំរោះ​ទឹក​១​កំ​ប្លេ និង​កន្ទេល​២ ។នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១០ ភ្នាក់ងារ​កោះសន្ដិភាព​បាន​នាំ​យក​អំណោយ របស់​សប្បុរសជន​ទៅ​ជូន​លោកយាយ​ទាំង​ពីរ ដោយ​មាន​លោក​នាង សំបុក មេ​ភូមិ​ចាក់ខ្លាញ់ ឃុំ​ពាម​រក៍ ស្រុក​ពាមរ​ក៍បាន​ចូលរួមដែរ ។ក្នុង​ថ្ងៃ​ប្រគល់​អំណោយ​នេះ កោះ​សន្ដិ ភាព​បាន​ទិញ​គុយទាវ​២​ចាន​ជូន​លោកយាយពិសា និង​ទឹកដោះ​គោមួយ​កែវ​ម្នាក់ ព្រោះរសជាតិ​នេះ​លោកយាយ​មិន​ដែល​ស្គាល់ឡើយ ហើយ​ក៏​មិន​នឹក​ស្មានថា ពួក​គាត់​មានវាសនា​បាន​ហូប​អាហារ​ទាំងនេះ​ដែរ​។ ការឆ្ងាញ់​ពិសា និង​ពរ​ជ័យ​ទាំង​រលីងរលោង​ទឹកភ្នែក​ដោយ​ការ​រំភើប​ញ័​ប​ញ័រ លោកយាយទាំង​២​បាន​លើកដៃ​ប្រណម​ជូនពរ​ជ័យ​ដល់សប្បុរសជន​ទទួល​មគ្គផល​ទៅ​តាម​សទ្ធារៀង​ៗ​ខ្លួន ។

ក្រោយ​ពី​ការ​ទទួលទាន​រួច លោកយាយ​ទាំង​២​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ការ ជូនពរ​ជ័យ​ដល់​សប្បុរសជន​ម្ដង​ហើយ​ម្ដងទៀត​ដែល​បាន​បរិច្ចាគ​ទាន​ដល់​ពួក​គាត់ សូមទេវតា​ឆ្នាំ​ថ្មី​ប្រោស​ប្រទាន​ពរ​ជ័យ សិរី​មង្គល ដល់​ម្ចាស់​អំណោយទាន​ជិត​ឆ្ងាយ​សូម​ទទួល បាន​នូវ​ភាព​ចំរុងចំរើន​គ្រប់​ៗ​គ្រួសារ ជាពិសេស​សូម​ជូនពរ​លោក​ឧកញ៉ា ថុ​ង អ៊ុយប៉ា​ង អភិបាល​សារព័ត៌មាន និង​សហការីទាំងអស់​សូម​ជួប​តែ​សេចក្ដីសុខសេចក្ដីចំរើន ជា​និរន្ដរ៍​តទៅ ។អំណោយ​ដែល​កោះសន្ដិភាព​បាន​ទទួល​ពីសប្បុរសជន រួម​មាន ១-​ឯកឧត្ដម ប៊ុត បូ​វុត អគ្គនាយក អគ្គនាយកដ្ឋាន​ព័ត៌មាន និងសោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ឧបត្ថម្ភ​ប្រាក់​ជូន​លោកយាយ​១០​ម៉ឺន​រៀល​, ២-​លោក​សុខ ហេង ឧបត្ថម្ភ ២​ម៉ឺន​រៀល​, ៣- លោក​ឡាក់ ប៉ុន និង​លោកស្រី ធី គី​ម​ហេង ព្រមទាំងបុត្រ បាន​ឧបត្ថម្ភ​អង្ករ​១​បាវ​, មី​៣​កេស​, ទឹកត្រី​១​យួរ​, អំបិល​១​យួរ​, ត្រីខ​១​យួរ​, ប៊ី​ចេ​ង​១​ខ្សែ​, ប្រេងឆា​១​យួរ​, ស្ករស​៣ គីឡូ ក្រាម​, ម្សៅ​សាប៊ូ​៣​កញ្ចប់​, ទឹកស៊ីអ៊ីវ​៣​ដប និង​ថវិកា​៥​ម៉ឺន​រៀល​, ៤-​លោក​សេង គី ផ្ទះ​លក់​ជ្រូក​ខ្វៃ​ច្បារ​អំពើ​1 ផ្លូវជាតិ​លេខ​១ ផ្ទះ​លេខ​៤០​Eo ខណ្ឌមានជ័យ ឧបត្ថម្ភ​៣​ម៉ឺន រៀល​, ៥-​លោក​អ៊ុ​ង ពៅ និង​ភរិយា ឈឹ​ម សោ​ភ័​ណ្ឌ ឧបត្ថម្ភ​ទឹកត្រី​២​យួរ មី​១​កេស អំបិល​៥​គីឡូក្រាម ខ្លាញ់​១​យួរ សាប៊ូ​៥​កញ្ចប់ ត្រីខ​២​ឡូ និង​ប្រាក់​៣​ម៉ឺន​រៀល​, ៦-​លោក អ៊ឹ​ង ហេ​ក ឧបត្ថម្ភ​៣​ម៉ឺន​រៀល​, ៧-​លោក ស្រេង សៀ​ក និង​ភរិយា ឧបត្ថម្ភ​២​ម៉ឺន​រៀល និង​៨-​លោក អ៊ុ​ក នាង មន្ដ្រី​នគរបាល​ចូល និវត្ដន៍ មាន​អាសយដ្ឋាន​លេខ​១០៦​E1z ផ្លូវ លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ឧបត្ថម្ភ​៦​ម៉ឺន​រៀល ។