ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​សុច្ឆន្ទៈ​សុ​ី​ហ្គេ​ម​កម្ពុជា កញ្ញា លី គី​ម​អាន ប្តេជ្ញា​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ឱ្យ​ខ្ទរខ្ទារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​តែងតាំង កញ្ញា លី គី​ម​អាន ជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ប្រជែង​គូ​រូប​តុក្កតា​តំណាង​ស៊ី ហ្គេ​ម (Mascot) ដែល​យក​សុភា​ទន្សាយ​ជា​គំរូ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​តែងតាំង កញ្ញា លី គី​ម​អាន ជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ប្រជែង​គូ​រូប​តុក្កតា​តំណាង​ស៊ី ហ្គេ​ម (Mascot) ដែល​យក​សុភា​ទន្សាយ​ជា​គំរូ ធ្វើ​ជា​ទូត​សុច្ឆន្ទៈ កីឡាការិនី​រូប​នេះ បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង ថា​នឹង​ពុះពារ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ឱ្យ​ខ្លាំង បើ​ទោះបីជា​នាង​មិនមែន​ជាតា​រា​ល្បី​ក្ដី ។ ការ​ប្រកាស​តែងតាំង​នាង​ឱ្យ​ក្លាយជា​ទូត​សុច្ឆន្ទៈ​កីឡា​សុ​ី​ហ្គេ​ម​ឆ្នាំ​២០២៣​បាន​ធ្វើ​ឱ្យ​កីឡាការិនី​រូប​នេះ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​ស្រទាប់​មហាជន​។

ក្នុង​ពិធី​ទទួល​ថវិកា​លើកទឹកចិត្ត​ចំនួន​៥​ពាន់​ដុល្លារ​ពី​ជ័យ​លា​ភី​គូ​រូប​តុក្កតា​តំណាង​ស៊ី​ហ្គេ​ម
២០២៣ កាលពី​ពេល​កន្លង​ទៅ​កញ្ញា​លី គី​ម​អាន ថ្លែង​ថា កញ្ញា​រំភើប​និង​សប្បាយចិត្ត ហើយ​នេះ​គឺជា​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​របស់​កញ្ញា ចាប់តាំងពី​ក្លាយជា​កីឡាការិនី​មួយ​រូប ។ នាង​ប្រកាស​ថា នឹង​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឱ្យ​អស់​លទ្ធភាព ដូច​ជា​ចូលរួម​បំផុស និង​បង្ហោះ​ចែក​ចាយ​ពី​ការ​រៀបចំ​ទាំងឡាយ និង​ពី​គម្រោង​ប្រកួត​ជាដើម ។

កញ្ញា លី គី​ម​អាន បាន​បង្ហាញ​អារម្មណ៍​រំភើប សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ជ្រើស​រើស​ឲ្យ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ប្រជែង​គូ​រូប​តុក្កតា​តំណាង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​មាន​បេក្ខជន​ជា​ច្រើន​រូប​ចូលរួម​ប្រកួត
ប្រជែង ។

នាង​ថា ពេល​ដាក់​ពាក្យ​ចូលរួម​ដំបូង ក្នុង​នាម​ជា​កីឡាការិនី​តេ​ក្វា​ន់​ដូ WT កម្រិត​ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់ កញ្ញា​មិន​រំពឹង​ថា នឹង​អាច​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​នោះ​ទេ ដ្បិត​នាង​ក៏​ពុំ​សូវ​ជំនាញ​ខាង​ប្រើប្រាស់​កម្មវិធី​គូ​ក្រាហ្វិក ។

ដកស្រង់​សម្ដី​នៅ​ក្នុង​ពេល​នោះ​នាង​បាន​និយាយ​ថា «​តាម​ពិត​ទៅ​ខ្ញុំ​មិនមែន​រៀន​ខាង​ក្រាហ្វិក​ទេ​គឺ​ខ្ញុំ​រៀន​ខាង​ស្ថាបត្យកម្ម តែ​ខ្ញុំ​ចេះ​ក្រាហ្វិក​តិចតួច​ដោយសារ​កម្មវិធី​វា​ប្រើ​ដូច​គ្នា​។ ខ្ញុំ​ប្រកួត​កីឡា​ខ្ញុំ​ចង់​តំណាង​ឲ្យ​ជាតិ​មិនមែន​តែត្រឹម​ក្នុង​ប្រទេស​ទេ​គឺ​ក្រៅប្រទេស​តែ​ខ្ញុំ​គ្មាន​ឱកាស នៅ​ពេល​ខ្ញុំ​ឃើញ​ការ​ប្រកួត (Logo និង Mascot) ធ្វើ​ឲ្យ​ស៊ី​ហ្គេ​ម​ទាំងមូល​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​» ។

កីឡាការិនី​តេ​ក្វា​ន់​ដូ WT រូប​នេះ អះអាង​ទៀត​ថា ភាព​ជោគជ័យ​នេះ មិនមែន​កើតឡើង​ពី​គំនិត​ផ្ទាល់ខ្លួន​របស់​នាង​តែ​ម្នាក់ឯង​នោះ​ទេ គឺ​មានការ​រួមចំណែក និង​ផ្តល់ គំនិត​ពី​មិត្តភក្តិ និង​ផ្តល់​កម្លាំងចិត្ត​ពី​ក្រុម​គ្រួសារ ។ នាង​បាន​បន្ថែម​ថា មុន​សម្រេច ជ្រើសរើស​យក​រូប​នេះ CAMSOC បាន​ឲ្យ ខ្លួន​កែប្រែ​ជា​ច្រើន​លើក​ច្រើន​សា​ពាក់ព័ន្ធ សម្លៀក​បំពាក់ និង​កាយវិការ ។

នាង​នៅ​តែ​ថា គំនូរ​មួយ​ផ្ទាំង​ដែល​នាង និង​ក្រុមការងារ​ពុះពារ​ដោយ​ការ​តាំងចិត្ត បាន​ជួយ​ឲ្យ​នាង​ក្លាយជា​ទូត​សុច្ឆន្ទៈ ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ ២០២៣ ដែល​នេះ​គឺជា​ក្តី​ស្រមៃ​របស់​នាង​ដែល​ប៉ង​ចង់បាន ពោល​គឺ​តំណែង​ជា​តំណាង​ឲ្យ​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។
គួរ​បញ្ជាក់​ផង​ដែរ កញ្ញា លី គី​ម​អាន គឺជា ម្ចាស់​ជ័យ​លា​ភី ក្នុង​ការ​ប្រកួតប្រជែង​គូ​រូប តុក្កតា តំណាង​ស៊ី​ហ្គេ​ម (Mascot) ដែល យក​សុភា​ទន្សាយ​ជា​គំរូ ។

ក្រៅពី​ថវិកា​លើក​ទឹកចិត្ត​ចំនួន​៥​ពាន់​ដុល្លារ ជ័យ​លា​ភី​នេះ​ជួយ​ឲ្យ កីឡាការិនី​តេ​ក្វា​ន់​ដូ WT រូប​នេះ ក្លាយជា​ទូត សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣២ ឆ្នាំ​២០២៣ ជា​ក្តី​ស្រមៃ​ដែល​នាង​បាន​ប៉ង​ចង់បាន​តំណាង​ឲ្យ​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ។ កូនច្បង​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​៣​នាក់​នៅ រាជធានី​ភ្នំពេញ រូប​នេះ អះអាង​ថា នាង​ចង់ ធ្វើ​អ្វីមួយ​តំណាង​ឲ្យ​ប្រទេស​ជាតិ ។ ដូច្នេះ សម្រាប់​តំណែង​នេះ ជួយ​ឲ្យ​រូប​នាង​អាច សម្រេច​ក្តី​ស្រមៃ​ខ្លួន​បាន​យ៉ាង​មោទនភាព​។

សម្រាប់​តំណែង​ជា​ទូត​សុច្ឆន្ទៈ នេះ នាង​អាច ចូល​ទស្សនាការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ក្នុង ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ។ លើស​ពី​នេះ នាង​អាច​ត្រូវ​បាន CAMSOC បញ្ជូន​ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្រៅ ប្រទេស ឬ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេ​ម របស់​កម្ពុជា ជាដើម ។ និស្សិត​បញ្ចប់​ថ្នាក់ បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម រូប​នេះ ប្តេជ្ញា​ថា នាង​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេ​ម​របស់ កម្ពុជា​យ៉ាង​រីករាយ បើ​ថ្នាក់ដឹកនាំ CAMSOC ត្រូវការ ។ រូប Mascot ដែល​ជួយ​ឲ្យ​កញ្ញា លី គី​ម​អាន ទទួល​បាន​ជ័យ​លា​ភី គឺ រូប​សុភា ទន្សាយ​ពីរ​ដែល​គ្រង​សម្លៀក​បំពាក់​គុន​ល្បុក្កតោ ដែល​ជា​ក្បាច់គុន​បុព្វបុរស​ខ្មែរ ។

តួអង្គ​ទន្សាយឈ្មោល​ឈ្មោះ​បុរី ដៃស្តាំ កាន់​ភ្លើង​គប់​បង្ហាញ ពី​ការ​ចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ខណៈ​តួអង្គ​ទន្សាយ​ញី​ឈ្មោះ​រំដួល ដៃ​ទាំង​ពីរ​លើក​សំពះ​ដើម្បី​បង្ហាញ​ពី​ការ​ស្វាគមន៍​ប្រតិភូ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​អន្តរជាតិ​ដែល​មក​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​របស់​កម្ពុជា ។ នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កញ្ញា លី គី​ម​អាន ដែល​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​គូ​រូប​ដ្បិត​នាង​មិន​ធ្លាប់​ចូលរួម​ប្រកួត​បែប​នេះ​កន្លង​មក​នោះ​ទេ​។

ប៉ុន្តែ​កីឡា​តេ​ក្វា​ន់​ដូ​ខ្សែក្រវាត់​ខ្មៅ​កម្រិត​ពីរ​ដាន់ រូប​នេះ​ធ្លាប់​ដណ្តើម​បាន​មេដាយ​ថ្នាក់​ជាតិ​ជា​ច្រើន​ក្នុង​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​WT ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ