ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​នេះ​មិន​ទុក​ទេ​! សុទ្ធតែ​លេង​លួច​បង្កប់​ឈ្មោះ​ហាង​ម៉ាស្សា​តាម​ពិត​មាន​បង្កប់​ផ្លូវភេទ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ហាង​ម៉ាស្សា​យីហោ​ស្រី​ពៅ បង្កប់​ផ្លូវភេទ ត្រូវ​ប៉ូលិស​ចុះ​រំដោះ​ក្មេង​ស្រី​៤​នាក់ ចំណែក​ម្ចាស់​ហាង​កម្លាំង​ជំនាញ​នាំ​យក​មក​ធ្វើការ​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត តាម​បទបញ្ជា​លោក​កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត…

ខេត្តសៀមរាប ៖ ហាង​ម៉ាស្សា​យីហោ​ស្រី​ពៅ បង្កប់​ផ្លូវភេទ ត្រូវ​ប៉ូលិស​ចុះ​រំដោះ​ក្មេង​ស្រី​៤​នាក់ ចំណែក​ម្ចាស់​ហាង​កម្លាំង​ជំនាញ​នាំ​យក​មក​ធ្វើការ​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត តាម​បទបញ្ជា​លោក​កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ដោយហេតុការណ៍​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​២២​និង ០០ នាទី​យប់ ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង ការពារ​អនីតិជន​ខេត្ត​បាន​ប្រាប់​នៅ​រសៀល ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ដោយ​មានការ​សហ​ការណ៍​ជាមួយ​កម្លាំង​រដ្ឋបាល​សាលា​កំរើក​ចុះ​បង្ក្រាប​ករណី​អំពើ​សញ្ចារ​កម្ម​នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង ដែល​មាន​យីហោ ដូច​ខាងលើ ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​រកស៊ី​អាជីវកម្ម​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់ ។

ក្នុង​នោះ​យើង​បាន​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ចំនួន​៤ នាក់​ក្នុង​នោះ អនីតិជន​អាយុ ក្រោម​១៦​ឆ្នាំ​ម្នាក់ និង​ឃាត់ខ្លួន​ថៅកែ​ម្នាក់​ឈ្មោះ យិ​ន ង៉ែត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ តាម​បញ្ជា លោក​កើត​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ក្នុង​នោះ​យើង​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ស្រោមអនាម័យ​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន​ជនសង្ស័យ ដែល​ជា​ម្ចាស់​ហាង ម៉ាស្សា ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​អនីតិជន ខេត្តសៀមរាប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ចំណែក​ស្ត្រី​រក​សុ​ី​ផ្លូវភេទ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ