អគ្គមេបញ្ជាការ ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ…
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ…
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នេះបើយោងតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។
ក្នុងជំនួបនោះ លោកឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងបានសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ ។
លោកឧត្តមសេនីយ៍ត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក នឹងបន្តខិតខំបំពេញការងារឲ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅភាគីណា ជាពិសេសការបង្កើនឡើងថែមទៀតការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រធានក្រុមបេសកកម្ម AOT ថ្មី មកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ AOT ក្នុងកិច្ចការងារនាពេលកន្លងមក ។
ក្នុងនាមកម្ពុជា ជារដ្ឋគ្រួសារអាស៊ាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានបង្ហាញពីការសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសភាពតានតឹង នៃជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជាថ្មីពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនកែប្រែដោយកម្លាំងប្រដាប់អាវុធ ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានគូសបញ្ជាក់ពីការចូលរួមគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ដោយជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន ៕









ចែករំលែកព័តមាននេះ