ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង​! មឿ​ន សុខ​ហ៊ុ​ច ណាត់​ជួប​​សួន ចាន់​នី លើ​សង្វៀន​សុ​ី​អិន​សុ​ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​ណាត់ជួប​សាក​កម្លាំង​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃអាទិត្យ​ទី​៦ កញ្ញា…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​ណាត់ជួប​សាក​កម្លាំង​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃអាទិត្យ​ទី​៦ កញ្ញា ស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​ទាំង​ពីរ​មួយ​ណា​ជា​ជើង​ខ្លាំង​ពិតប្រាកដ​។

មឿ​ន សុខ​ហ៊ុ​ច រហូត​មក​ទល់​ពេល​នេះ​ស្ទើរតែ​រក​គូប្រកួត​លែង​បាន​ទៅ​ហើយ ដូច្នេះ​ហើយ​ទើប​លើក​នេះ​រូបគេ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ធ្វើការ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​សួន ចាន់​នី ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់ ដែល​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ​។

គូ​នេះ​បើ​តាម​ការ​វាយតម្លៃ​ពី​អ្នក​តាមដាន​ការ​ប្រកួត​គឺ​អាច​ស៊ីសង​គ្នា​បាន ។ សួន ចាន់​នី​មាន​ប្រៀប​ខាង​កម្ពស់​ប៉ុន្តែ​ល្វែង​ខាងក្រោម​របស់​គេ​រាង​ទន់ជ្រាយ​ជាង​មឿ​ន សុខ​ហ៊ុ​ច ដាច់​តែ​ម្ដង​។ អ្នក​ដែល​ធ្លាប់​ជួប​មឿ​ន សុខ​ហ៊ុ​ច ជា​ច្រើន​នាក់​កន្លង​មក​សុទ្ធ​ប​តែ​ទទួល​មេរៀន​យ៉ាង​ជូរ​ចត់
បំផុត ។ លើក​នេះ​អ្នកគាំទ្រ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​មឿ​ន សុខ​ហ៊ុ​ច អាច​បំបាក់​សួន ចាន់​នី ដូច​គូប្រកួត​មុន​ៗ​បាន​ឬ​អត់​ក្នុង​ពេល​វិជ្ជា​គុន​សួន​ចាន់​នី​ខ្លាំង​មិន​អាច​មើល​ស្រាល​បាន​បែប​នេះនោះ។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ក្រៅពី​គូ​ឯក​មួយគូ​នេះ​ទៅនៅ​មាន​គូ​ពិសេស​ចំនួន​៤​គូ​ទៀត​ដូច​ជា កីឡាករ យ៉​ន ពិសី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ធន់ វណ្ណ​ឌី មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ ។ កីឡាករ ថៃ រ៉េ​ត មក​ពី​ក្លិប​ទីបញ្ជាការ​ទ័ព​ពិសេស ប្រកួត​ជាមួយ​កីឡាករ ឯម ដា​រ៉ូ មក​ពី​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ។

កីឡាករសេក គឹ​ម​គា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ ង៉ុ​ន ផា​ន់ណា មក​ពី​ក្លិប​នាគរាជ​ចតុមុខ និង​គូ​បើក​ឆាក​កីឡាករ ផាត សុ​ផែន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សូត្រ សុខ​ឃី​ម​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ