ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! យីហោ​ម៉ាស្សា​កោស​ជប់ តែ​ខាងក្នុង​បង្កប់​បទល្មើស​២​ឯណោះ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីតាំង​បើក​ម៉ាស្សា​កោស​ជប់​២៤​ម៉ោង​មួយ​កន្លែង​ដែល​បាន​បង្កប់​ទៅ​ដោយ​សេវា​ផ្លូវភេទ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឆ្មក់​ចូល​ទៅ​ធ្វើការ​បង្ក្រាប រួច​ហើយ​ក៏​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ និង​រំដោះ​នារី​បំរើសេវា​ផ្លូវភេទ​បាន​ចំនួន​៦​នាក់​ទៀត​ផង ។ ការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​ខាងលើ​នេះ…

ខេត្តកណ្តាល ៖ ទីតាំង​បើក​ម៉ាស្សា​កោស​ជប់​២៤​ម៉ោង​មួយ​កន្លែង​ដែល​បាន​បង្កប់​ទៅ​ដោយ​សេវា​ផ្លូវភេទ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឆ្មក់​ចូល​ទៅ​ធ្វើការ​បង្ក្រាប រួច​ហើយ​ក៏​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ និង​រំដោះ​នារី​បំរើសេវា​ផ្លូវភេទ​បាន​ចំនួន​៦​នាក់​ទៀត​ផង ។

ការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​កន្លែង​កើតហេតុ​ម៉ាស្សា​យីហោ «៦៦៦» ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ម្ចាស់​ទីតាំង​ម៉ាស្សា​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ចិន ស៊ា​ប ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​បានដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​នេះ គឺ​មាន​ប្រជា​ពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​ថា មាន​ហាង​ម៉ាស្សា​កោស​ជប់​យីហោ «៦៦៦» បាន​បើក​បង្កប់​កន្លែង​ជួញដូរ​ផ្លូវភេទ ទើប​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ព្រម​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោ​ល​ជប់​នេះ ដោយ​​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់ និង​រំដោះ​នារី​បំរើសេវា​ផ្លូវភេទ​បាន​ចំនួន​៦​នាក់​ទៀត​ផង ។

ក្នុង​ការ​បង្ក្រាប​ខាងលើ សមត្ថកិច្ច​បាន​រក​ឃើញ​ស្រោមអនាម័យ​ប្រី​ប្រាស់​រួច និង​មិន​ទាន់​ប្រើ​ប្រាស់​​មួយ​ចំនួន និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​តូច ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ។ បច្ចុប្បន្ន​ស្ត្រី​ម្ចាស់​ទីតាំង​ដែល​ជា​ជនសង្ស័យ កំពុង​ស្ថិត​នៅ​កន្លែង​សមត្ថកិច្ច ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ