ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង នៅ​លើ​”​ភ្នំ​គូលែន​”

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​គូសបញ្ជាក់​ថា​ការ​បង្កើត​ព្រឹត្តិការណ៍​រត់ប្រណាំង នៅ​លើ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម​”​ភ្នំ​គូលែន​” ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​បេតិកភណ្ឌ​វប្បធម៌ និង​បេតិកភណ្ឌ​ធម្មជាតិ​នៅ​ទីនោះ…

ខេត្តសៀមរាប ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​គូសបញ្ជាក់​ថា​ការ​បង្កើត​ព្រឹត្តិការណ៍​រត់ប្រណាំង នៅ​លើ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម​”​ភ្នំ​គូលែន​” ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​បេតិកភណ្ឌ​វប្បធម៌ និង​បេតិកភណ្ឌ​ធម្មជាតិ​នៅ​ទីនោះ ។ នេះ​ជា​ការ​លើក​ឡើង​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ស​ន្និសិត​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​មេ​គង​ភ្នំពេញ នូវ​ព្រឹត្តិការណ៍​រត់ប្រណាំង នៅ​លើ​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” ក្រោម​ប្រធានបទ យើង​រួម​គ្នា​ថែរក្សា​ភព​ផែនដី ។

ឯកឧត្តម សៅ សុភាព មាន​ប្រសាសន៍​បន្ថែម​ថា ភ្នំ​គូលែន​គឺជា​ទីកន្លែង​មួយ​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម​ផ្សេង​ៗ​ពី​ការ​បំពុលបរិស្ថាន​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រសួងបរិស្ថាន​យកចិត្តទុកដាក់​និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។ អ្វី​ដែល​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នោះ​លើ​ភ្នំ​គូលែន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ខាង​មុខ​នេះ គឺ​មិន​មាន​ឱ្យ​ប្រើប្រាស់​នូវ​សំណល់​ប្លា​ស្ទិ​ក ឬ​ជា​សំបក​ដប​ទឹក​នោះ​ឡើយ ទាំងនេះ​ជា​ការ​ចូលរួម​ក្នុង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន និង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក ។

ឯកឧត្តម​រដ្ឋលេខាធិការ បន្ថែម​ទៀត​ថា ជាមួយនឹង​ព្រឹត្តិការណ៍​នេះ ក្រសួងបរិស្ថាន​ក៏​បាន​បង្កើត​ឱ្យ​មានការ​ដាំ​កូន​ឈើ​ចំពោះ​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់ ដែល​ជា​ការ​បង្ហាញ​ពី​សកម្មភាព​រួមចំណែក​ក្នុង​ការ​ដាំ​ស្តារ​ឡើង​វិញ នៅ​តំបន់​មួយ​ចំនួន​លើ​ភ្នំ​គូលែន​ដែល​មានការ​រិច​រិល និង​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​មួយ​យ៉ាង​សំខាន់​លើ​ការ​គ្រប់គ្រង​ការពារ​គម្រប​ព្រៃ ដើម្បី​ឱ្យ​តំបន់​មួយ​ចំនួន​ដែល​ខូចខាត​និង​ល្អ​ប្រសើរ​វិញ​នៅ​ថ្ងៃ​អនាគត ។

ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់​ប្រជា​សហគមន៍​នៅ​លើ​ភ្នំ​គូលែន ចូលរួម​ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្សេង​ៗ ជា​ការ​ផ្គត់ផ្គង់​លើ​ផ្នែក​ចំណីអាហារ ដើម្បី​ទទួល​បានជា​ប្រាក់​ចំណូល​សម្រាប់​ជីវភាព​ដល់​ពួក​គាត់​ថែម​ទៀត​ផង ក្នុង​ន័យ​លើកកម្ពស់​សកម្មភាព​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​លើ​ភ្នំ​គូលែន ។

សូម​បញ្ជាក់​ថា ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ប​ច្ចុ​ប្ប​ត្រូវ​បានការ​ពារ​និង​អភិរក្ស​ដោយ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ ។ ភ្នំ​គូលែន​មាន​វិសាលភាព​៣៧៣៧៥​ហិច​តា ដោយ​គ្រប់​ដណ្តប់​លើ​ស្រុក​ចំនួន​៤​ក្នុង​ខេត្តសៀមរាប គឺ​ស្រុក​បន្ទាយស្រី ស្រុក​ស្វាយ​លើ ស្រុក​វ៉ា​រិ​ន្ទ និង​ស្រុក​សូត្រ​និគម ។ មិនតែប៉ុណ្ណោះ ភ្នំ​គូលែន​គឺជា​តំបន់​ផ្តល់​នូវ ប្រភព​ទឹក​ស្រោចស្រព ដែល​ហូរ​នាំ​ទៅ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុង​ការ​ច​ញ្ចឹ​ម​ដល់​មនុស្ស សត្វ រុក្ខជាតិ សំខាន់​លើ​ការងារ​កសិកម្ម​ជាដើម ដូច្នេះ​យើង​ត្រូវ​តែ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​ជីវភាព និង​ការ​រស់នៅ​របស់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ