ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករជើង​​មុ​ឺ​ន មេ​ឃា ប៉ះជើងខ្លាំង​ដូចគ្នា​ ​ឈុត សេរី​វ៉ា​ន់​ថង ដណ្ដើម​ប្រាក់​លាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ម៉ឺន មេ​ឃា មក​ពី​ក្លិប​មជ្ឈមណ្ឌល​កង​យោធពល​ខេមរៈភូមិន្ទ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ដូច​គ្នា​គឺ​កីឡាករ ឈុត សេរី​វណ្ណ​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ…

រា​ជ​ធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ម៉ឺន មេ​ឃា មក​ពី​ក្លិប​មជ្ឈមណ្ឌល​កង​យោធពល​ខេមរៈភូមិន្ទ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ដូច​គ្នា​គឺ​កីឡាករ ឈុត សេរី​វណ្ណ​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​៥ កញ្ញា ស​ប្ដា​ហ៍​នេះ ។ អ្នកនិយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​មួយ​ណា​សម្រេច​គោលដៅ​ដណ្ដើម​បាន​ប្រាក់​លាន​។

គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ គឺ​មាន​ចាញ់​-​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រៀបចំ​ឱ្យ​ពួក​គេ​ទាំង​ពីរ​បាន​ជួប​គ្នា​ម្ដងទៀត​ដើម្បី​ចង់​ដឹង​ថា អ្នក​ណា​ជា​ជើង​ខ្លាំង​ពិតប្រាកដ ។ ទោះបីជា​យ៉ាងណា គូ​នេះ​សុទ្ធតែ​ត្រូវ​បាន​អ្នកគាំទ្រ​របស់​ខ្លួន​ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដូច​គ្នា ។ កីឡាករ ម៉ឺន មេ​ឃា ក្បាច់​ប្រយុទ្ធ​របស់​គេ​ល្អ ទាំង​ស្នៀត​កែង​និង​ជង្គង់​អាច​ធ្វើការ​វាយ​ចេញ​បាន​រហ័ស​និងចំ​គោលដៅ​ល្អ​ទៀត​ផង ។ ចំណែក​កីឡាករ ឈុត សេរី​វណ្ណ​ថង វិញ​ក្បាច់គុន​របស់​គេ​ក៏​មិន​ចាញ់ ម៉ឺន មេ​ឃា​ប៉ុន្មាន​ដែរ ហើយ​ថែម​ទាំង​មានចិត្ត​អំណត់​ទៀត​ផង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ពួក​គេ​ទាំង​ពីរ​នឹង​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ព្រោះ​ជា​ការ​ប្រក​យ​ត​ដណ្ដើម​ប្រាក់​លាន​ដែល​កីឡាករ​គ្រប់​រូប​ប្រាថ្នា​ចង់បាន​។

ការ​ប្រកួត​កន្លង​មក​សុទ្ធតែ​ចាញ់​ឈ្នះ​គ្នា​ទាំង​ប្រផិតប្រផើយ ធ្វើ​ឱ្យ​ចៅក្រម​កាត់ក្ដី​ឈឺក្បាល​យ៉ាង​ខ្លាំង ព្រោះ​បើ​មិន​ប្រយ័ត្ន​ទេ​នោះ​ច្បាស់​ជា​ត្រូវ​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​ទាំង​សងខាង​មិន​ខាន​។

ចំណែក​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​មួយគូ​ទៀត​គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ ធន់ ស៊ី​ហុង​មក​ពី​ក្លិប​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ ប៉ះ​ជាមួយ​កីឡាករ រិ​ន ដេ​វី​ដ មក​ពី​ក្លិប​នាគរាជ​ចតុមុខ ។ គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា ហើយ​ថែម​ទាំង​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទៀត​ផង ។ ដូច្នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចាញ់​-​ឈ្នះ​ឡើយ ពោល​គឺ​ស៊ីសង​លើ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ