ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតីត​នាយក​រដ្ឋមន្ត្រី​អុី​តា​លី​ ឆ្លង​វីរុស​COVID-19

4 ខែ មុន

ប្រទេស​អ៊ី​តា​លី ៖ បណ្ដា​សារព័ត៌​មានអ៊ី​តា​លី​ប្រកាស​នា​ថ្ងៃ​ទី​២​ កញ្ញា ​ថា អ្នកនយោបាយ​ដែល​មាន​ឈ្មោះ​ល្បី​​ល្បាញ​ម្នាក់ និង​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស់​ដែរ​របស់​អ៊ីតា​លី និង​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល​អ៊ី​តា​លី លោក​ស៊ី​ល​វី​យ៉ូ​ប័​រ​លូ​ស្កូ​នី​បាន​ឆ្លង​វីរុស COVID-19…

ប្រទេស​អ៊ី​តា​លី ៖ បណ្ដា​សារព័ត៌​មានអ៊ី​តា​លី​ប្រកាស​នា​ថ្ងៃ​ទី​២​ កញ្ញា ​ថា អ្នកនយោបាយ​ដែល​មាន​ឈ្មោះ​ល្បី​​ល្បាញ​ម្នាក់ និង​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស់​ដែរ​របស់​អ៊ីតា​លី និង​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល​អ៊ី​តា​លី លោក​ស៊ី​ល​វី​យ៉ូ​ប័​រ​លូ​ស្កូ​នី​បាន​ឆ្លង​វីរុស COVID-19 ក្រោយ​ធ្វើតេស្ត​២​លើក​មាន​លទ្ធផល​វិជ្ជមាន​មក​។

តាម​ប្រភព​គណបក្ស​លោក​គឹ​គណបក្ស​FORZA ITALIA​ថា លោក​ប័​រ​លូ​ស្កូ​នី​អាយុ​៨៤​ឆ្នាំ បន្ត​ធ្វើការ​ពី​និវេសនដ្ឋាន​របស់​លោក​នៅ ARCORE​ជា​សង្កាត់​មួយ​ស្ថិត​នៅ​ជិត​ក្រុង​មី​ឡាន កន្លែង​ដែល​លោក​ស្ថិត​នៅ​ដាច់​ពី​គេ​។

លោក​ស៊ីល​វី​យ៉ូ​ប័​រ​លូ​ស្កូ​នី ​បាន​ធ្វើតេស្ត​លើក​ទី​មួយ កាលពី​ថ្ងៃ​ទី​២៥ ​សីហា ​តែ​មាន​លទ្ធផល​អវិជ្ជមាន​។ បន្ទាប់​មក​លោក​បាន​ធ្វើតេស្ត​បន្តបន្ទាប់ ក្រោយ​ពី​បណ្ដា​មនុស្ស​ដែល​លោក​បាន​ប៉ះ​ពាល់​នៅ ​SARDAIGNE រក​ឃើញ​ឆ្លង​វីរុស​ ពិសេស​លោក ​FLAVIO BRIATORE ពាណិជ្ជករ​ជា​ថៅកែ​ក្លឹ​បរា​ត្រី​លំដាប់​ VIP​ នៅ​ SARDAIGNE ដោយ​ក្លឹ​ប​នោះ​បាន​ត្រូវ​បិទទ្វារ កាលពី​ខែ​សីហា​។ និយោជិត​ក្លឹ​ប​នោះ​៦​នាក់​បាន​ឆ្លង​វីរុស​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo