ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪពុក​ក្មេក​​​ពូកែ​ផឹក​ស៊ី​ស្រវឹង​រក​រឿង​កា.ប់​៥កាំបិត​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៥ នៅ​ភូមិ​ឥន្ធៈ​កុមារ ឃុំ​កំពង់​ស្វាយ ស្រុក​កំពង់​ស្វាយ មាន​ករណី​ឃាត​កម្ម​បង្ក​ឡើង​ដោយ​ជន​

ខេត្ត​កំពង់​ធំ​ ៖ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៥ នៅ​ភូមិ​ឥន្ធៈ​កុមារ ឃុំ​កំពង់​ស្វាយ ស្រុក​កំពង់​ស្វាយ មាន​ករណី​ឃាត​កម្ម​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ឈ្មោះ​យ៉ុន អុក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​ចាក់​ទៅ​លើ​ឈ្មោះ​ប៉ាត យន អាយុ​៤៥​ឆ្នាំ នៅ​ផ្ទះ និង​ភូមិ​-ឃុំ​ជាមួយ​គ្នា​​ដែល​ត្រូវ​ជា​ឪពុក​ក្មេក​ចុង​ចំនួន​៥​កាំ​បិត​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម ដោយ​សារ​​ខឹង​នឹង​ឪពុក​ក្មេក​ជា​ជន​រង​គ្រោះ​តែង​តែ​ផឹក​ស៊ី​ស្រវឹង​ ហើយ​រក​រឿង​វាយ​តប់​ ជេរ​ប្រមាថ​ជា​ប្រចាំ និង​មាន​ចេតនា​ប៉ុន​ប៉ង​ចង់​បៀត​បៀន​លើ​ខ្លួន​ប្រាណ​ប្រពន្ធ​របស់​ខ្លួន​។

ជន​រង​គ្រោះ​ជា​មុខ​សញ្ញា​ដែល​សមត្ថ​កិច្ច​ដោះ​លែង​ពី​ពន្ធ​នា​គារ​ខេត្ត​កណ្តាល​ពី​បទ​ប្លន់​ និង​ជួញ​ដូរ​គ្រឿង​ញៀន ។ ក្រោយ​ករណី​នេះ​កើត​ឡើង​​ភ្លាម សមត្ច​កិច្ច​បាន​ដឹក​នាំ​កម្លាំង​ចុះ​ផ្ទាល់​ជាមួយ​អធិការ​ប៉ុស្តិ៍​ពិនិត្យ​កន្លែង​កើត​ហេតុ​ និង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​នៅ​ស្រុក​ស្ទោង កាល​ពី​វេលា​ម៉ោង​១២ និង​៥​នាទី​រំលង​អធ្រាត្រ​ ដោយ​នាំ​ទាំង​ប្រពន្ធ និង​កូន​តូច​២​នាក់​ទៅ​ជាមួយ​ផង​ ដែល​កូន​ស្រី​បង​អាយុ​១​ឆ្នាំ​៧​ខែ និង​កូន​ប្រុស​ប្អូន​អាយុ​២​ខែ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព