ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី នៅ​ក្រុងប៉ោយប៉ែត!

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ឈ្មោះ​ហៅ​ថា «​ដោះ​ដូរ​» ទី​តាំង​មណ្ឌល​សុខភាព​ក្រុង​ប៉ោយ​ប៉ែ​ត ​កំពុង​ក្លាយជា​ប្រធាន​បទ​ដ៏​«​រសើប​»បំផុត​មួយ​… ធ្វើ​ឱ្យ​មហាជន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ដូច​អ្នក​ខេត្ត​បន្ទាយមាន​ជ័យ​ហួសចិត្ត​គ្រប់​គ្នា ព្រោះ​បរិមាណ​នៃ​«​តម្លៃ​ដោះ​ដូរ​»​ខុស​គ្នា​ដូច​មេឃ​និង​ដី ។ ព័ត៌មាន​ច្បាស់​ការណ៍​…​ទីតាំង​ដី​មណ្ឌល​សុខភាព​មាន​ទំហំ​៤.០៧៥​ម៉ែត្រក្រឡា ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ចំ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត…

ឈ្មោះ​ហៅ​ថា «​ដោះ​ដូរ​» ទី​តាំង​មណ្ឌល​សុខភាព​ក្រុង​ប៉ោយ​ប៉ែ​ត ​កំពុង​ក្លាយជា​ប្រធាន​បទ​ដ៏​«​រសើប​»បំផុត​មួយ​… ធ្វើ​ឱ្យ​មហាជន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ដូច​អ្នក​ខេត្ត​បន្ទាយមាន​ជ័យ​ហួសចិត្ត​គ្រប់​គ្នា ព្រោះ​បរិមាណ​នៃ​«​តម្លៃ​ដោះ​ដូរ​»​ខុស​គ្នា​ដូច​មេឃ​និង​ដី ។

ព័ត៌មាន​ច្បាស់​ការណ៍​…​ទីតាំង​ដី​មណ្ឌល​សុខភាព​មាន​ទំហំ​៤.០៧៥​ម៉ែត្រក្រឡា ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ចំ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​សម័យកាល​ដោះ​ដូរ​មាន​តម្លៃ​ទីផ្សារ​ដី​ប្រមាណ​ជាង​៣.០០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រក្រឡា ។ ជាទី​តាំង​ត្រូវប៉ាន់​ត្រូវ​ប៉ោត​ធំ​ណាស់​ជាឆ្នាំងមាស… សេដ្ឋី​ណា​ក៏​ចង់បាន​ដែរ ព្រោះ​អាច​ធ្វើ​សំណង់​សណ្ឋាគារ​ផ្កាយ​១០ ផ្កាយ​២០ ​បាន​យ៉ាង​ប្រសើរ ដាក់មន្តស្នេហ៍​បានពីរដ្ឋ​មួយ​ៗ​ ក្លាយា​សម្បត្តិ​មហា​សាល ។

ចំណែក​ទីតាំង​ថ្មី​ដែល​បាន​ដោះ​ដូរ​…​ មាន​ទំហំ​៤.៨០០​ម៉ែត្រក្រឡា គឺ​ធំ​ជាង​បន្តិច ដែល​ហៅ​ថា ធំ​ជាង​ប៉ុន​បាតដៃ ស្ថិត​នៅ​ទីវាល​រហោឋាន​មួយ​ដូច​វាល​កប់ខ្មោច​… ចម្ងាយ​ប្រមាណ​៥​គ​.​ម ពី​ទីតាំង​ចាស់ ដែល​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ទីផ្សារ​១២០​ដុល្លារ ក្នុង​មួយ​ម៉ែត្រក្រឡា ដូចយកឆ្នាំងដីដូរបានឆ្នាំងមាស ​។

ការ​គណនា​ដោយ​សង្ខេប​ខាងលើ​នេះ វា​ធ្លាយ​ចេញពី​មន្ត្រីរាជការ ពី​ក្រុមហ៊ុន​នានា នៅ​ខេត្តបន្ទាយមានជ័យ បង្ហើរ​ឱ្យ​មហាជន​ពិចារណា​ប៉ុណ្ណោះ តើ​មិនមែន​យក​ឆ្នាំងមាស​​ដូរ​យក​ឆ្នាំងដី​ទេ​ឬ​អត់? តើ​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​មែនឬ​អត់?

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព​។ ដោយ​៖ ទុ​យ​ ក្តាម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ