ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ការ​ប្រើប្រាស់​កៅអី​សុវត្ថិភាព​សម្រាប់​កុមារ​ដាច់​ដោយ​ទ្បែ​ក​ពេល​ជិះ​រថយន្ត

9 ឆ្នាំ មុន

ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​កូន​តូច​ៗ​ដែល​ជិះ​ក្នុង​រថយន្ត​ពុំ​មែន​ជា​រឿង​ធម្មតា​ដែល​អាច​បណ្តែតបណ្តោយ​ទៅ​បាន​ទ្បើ​យ ក្នុង​នោះ​មាន​បង្គាប់​នូវ​ហេតុផល​ជា​ច្រើន ពិសេស​ការ​ប្រើ​កៅអី​សុវត្ថិភាព

ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​កូន​តូច​ៗ​ដែល​ជិះ​ក្នុង​រថយន្ត​ពុំ​មែន​ជា​រឿង​ធម្មតា​ដែល​អាច​បណ្តែតបណ្តោយ​ទៅ​បាន​ទ្បើ​យ ក្នុង​នោះ​មាន​បង្គាប់​នូវ​ហេតុផល​ជា​ច្រើន ពិសេស​ការ​ប្រើ​កៅអី​សុវត្ថិភាព​ដាច់​ដោយ​ទ្បែ​ក​សម្រាប់​ពួក​គេ​តែ​ម្តង ។

ពេល​នេះ​កោះសន្តិភាព​សូម​លើកយក​នូវ​ហេតុផល​ទាំងនោះ​មក​ស្រាយ​បង្ហាញ​ដូច​តទៅ​៖

-​ខ្សែក្រវាត់​សុវត្ថិភាព​មិន​ត្រូវ​បាន​ផលិត​ទ្បើ​ង​សម្រាប់​កុមារ​ទ្បើ​យ ។ បើ​ត្រឹមតែ​ខ្សែក្រវាត់​នោះ​តែ​ម្យ៉ាង គឺ​មិន​អាច​ការពារ​សុវត្ថិភាព​កុមារ​បាន​ល្អ ក្នុង​អំ​ទ្បុ​ង​ពេល​រថយន្ត​ជួប​ឧប្បត្តិហេតុ​បុក​ទង្គិច ។ មួយ​ចំណែក​នៃ​ផ្នែក​ខាងលើ​ខ្សែក្រវាត់​ចាំបាច់​ត្រូវ​តែ​វ័ណ្ឌ​កាត់​តួខ្លួន​ក្មេង​នោះ ត្រង់​តំបន់​ដើមទ្រូង ។ ចំណុច​នេះ​ជា​ធម្មតា គឺ​វា​ពុំ​អាច​ស៊ី​ជាមួយនឹង​ទំហំ​របស់​កុមារ​ទ្បើ​យ ព្រោះ​ភាគ​ខាងលើ​នៃ​ខ្សែក្រវាត់​អាច​នឹង​វាត់​ត្រង់​បំពង់ក​របស់​ក្មេង​នោះ​ជា​មិន​ខាន ឬ​ក៏​ខ្ពស់​ជាង​នេះ​ក៏​ថា​បាន ។ ដូច្នេះ​បើ​ទោះជា​ក្មេង​នោះ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​យ៉ាងណា​ក្តី ក៏​វា​នៅ​តែ​មាន​ហានិភ័យ​ដែល​បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដដែល ។ 

-​ប្រព័ន្ធ​ទប់​ចលនា​របស់​ក្មេង​មិន​ឱ្យ​បោក​ទាំង​កម្រោល​ទៅ​នឹង​ផ្នែក​ផ្សេង​ៗ​របស់​ខ្សែក្រវាត់ ដែល​ដាក់​ឬ​ពាក់​វា​មិន​បាន​ត្រឹមត្រូវ ពិសេស​មាឌ​របស់​ក្មេង​នោះ​អាច​នឹង​ត្រូវធ្វើ​ឱ្យ​កុមារ​នោះ​មាន​ចលនា​បំ​លាស់​ទី​ស្រប​តាម​កម្លាំង​គ្រោះថ្នាក់ ឬ​ក៏​បីដូច​ជា​មាន​អ្វី​ចាប់​បោះ​រូបគេ​បោក​ទៅ​ផ្នែក​ផ្សេង​ៗ​អី​ុ​ចឹ​ង​ដែរ ។

-​ចំណែក​កៅអី​សុវត្ថិភាព​ដោយ​ទ្បែ​ក​សម្រាប់​កុមារ គឺ​វា​មាន​សមត្ថភាព​ជួយ​រក្សា​ក្មេង​នោះ​មិន​ឱ្យ​បំ​លាស់​ទី​តាម​អំពើ​ចិត្ត​ក្នុង​រថយន្ត ខណៈ​ពេល​លោក​អ្នក​កំពុង​ព្យាយាម​ប្រមូលផ្តុំ​ស្មារតី​លើ​ការ​កាន់​ចង្កូតរថយន្ត ។

-​ការ​រក្សា​សុវត្ថិភាព​ដល់​ក្មេង​ៗ​ដែល​រួម​ដំណើរ​តាម​រថយន្ត​ជាមួយ​អ្នក គឺជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ ។ រថយន្ត​ភាគច្រើន​គឺ​មាន​របស់​ផ្សេង​ៗ​មក​តាម​ជាប់​ជាមួយ ដែល​វា​កំពុង​តែ​ធ្វើ​ឱ្យ​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់​ថែម​ទៀត ។  ដោយ​ទ្បែ​ក កៅអី​សុវត្ថិភាព​សម្រាប់​ក្មេង​គឺ​អាច​រក្សា​ទារក និង​កុមារ​តូច​ៗ​ពី​របស់​ទាំងនោះ​បាន​។

-​តាម​រយៈ​ការ​ប្រើប្រាស់​កៅអី​សុវត្ថិភាព​សម្រាប់​កូន​ក្មេង​លោក​អ្នក​អាច​រក្សា​កូន​តូច​ជាទី​ស្រ​ទ្បា​ញ់​របស់​ខ្លួន​នៅ​ទីតាំង ដែល​អ្នក​អាច​មើល​ពួក​វា​ឃើញ ។

-​ជា​ទូទៅ​ក្មេង​កំពុង​លូតលាស់ ឬ​ទើបនឹង​ធំ​ពួក​គេ​អាច​មាន​ឥទ្ធិពល​ដោយ​កម្លាំង​ខាងក្រៅ ដូច​ជា​ការ​កើត​មាន​ទ្បើ​ង​ទាំង​អម្បាល​មា​ណ​នេះ​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ ការ​ប្រើ​កៅអី​សុវត្ថិភាព​ដោយ​ទ្បែ​ក​អាច​ជួយ​ធ្វើ​ឱ្យ​កាន់តែ​តិច​ទៅ​ៗ​នៃ​កម្លាំង​ទាំងនោះ ។

-​កៅអី​សុវត្ថិភាព​ក៏​មាន​សារសំខាន់​ការពារ​ពី​ផ្នែក​ខាងក្រៅ​រថយន្ត​ផង​ដែរ ។ គឺ​វា​ផ្តល់​នូវ​លក្ខណៈ សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន​ទារក​ទៅ​គោលដៅ​ណាមួយ ។

-​ដូច្នេះ​ប្រសិនជា​អ្នក​ចង់​ការពារ​កូន​តូច​របស់​ខ្លួន ហើយ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​អ្វី​ដែល​អាច​នឹង​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​ឧប្បត្តិហេតុ​ដោយ​ចៃដន្យ ។

-​កៅអី​សុវត្ថិភាព​សម្រាប់​ក្មេង​តូច​ៗ គឺ​អាច​បំពាក់​ក្នុង​បរិមាណ​កៅអី​រថយន្ត​បាន ហើយ​វា​មាន​សមត្ថភាព​ជួយ​ការពារ​ក្នុង​កម្រិត​អតិបរមា​ទៅ​នឹង​កម្លាំង​បោក​ខ្លាំង​ពី​ផ្នែក​ខាងក្រៅ​ពេល​ណា​រថយន្ត​ជួប​គ្រោះថ្នាក់ ។

-​ដូច្នេះ​ប្រសិនជា​លោក​អ្នក​ដំ​ទ្បើ​ង​កៅអី​នោះ​បាន​ត្រឹមត្រូវ​វា​នឹង​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​សង្គ្រោះ​អាយុជីវិត​ទារក ឬ​កុមារ​តូច​ៗ​ពី​គ្រោះថ្នាក់ ។

-​ម្យ៉ាងទៀត កៅអី​នោះ​វា​ក៏​ផ្តល់​ឱ្យ​នូវ​ទីតាំង​សុវត្ថិភាព​មួយ​សម្រាប់​កូន​តូច​របស់​អ្នក​ញ៉ាំ ឬ​គេង ក៏​ដូច​ជា​លេង​អ្វីមួយ​ផង​ដែរ ខណៈ​ពេល​ធ្វើ​ដំណើរ ៕