ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុកកែប្រយុទ្ធជាមួយពស់ ដែលចង់ស៊ីថ្លើមតាមទម្លាប់ ក្នុងជំនឿប្រផ្នូលអាក្រក់នៅថៃ

15 ឆ្នាំ មុន

យោង​​តាម​កាសែត​ថៃ​ផ្សាយ​​​ថ្ងៃ​ទី​២៤ សីហា បានឱ្យ​ដឹងថា អ្នក​ស្រុក​ជា​ច្រើន​នាក់ក្នុង​ខេត្ត​អ៊ូដនឌីត​ បាន​ចោម​រោម​មើល​ហេតុ​ការណ៍ពស់ ខៀវ​១​ក្បាល​ (ពស់​តុកកែ) ​មាន​ទំហំ​ប៉ុន​ចង្អុល​ដៃ​ប្រវែង​៤០​សង្ទីម៉ែត្រ ​កំពុង​រឹត​តុក​កែ​ដែល​មាន​ប្រវែង​១៥​សង្ទី​ម៉ែត្រ​ ដើម្បីស៊ីថ្លើម​ទៅ​តាម​ទំលាប់​ក្នុង​សភា​វៈ​ជា​សត្វ ប៉ុន្តែបែរ​ជា​តុកកែ​បាន​ធ្វើ​ការ​ប្រយុទ្ធ​ជា​មួយ​ពស់​ទៅ​វិញ ។ តាម​កាសែត​ថៃ​នោះ​ឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​ផ្ទុយគ្នានេះ​បានកើតឡើងនៅស្នាក់ការឃុំ

យោង​​តាម​កាសែត​ថៃ​ផ្សាយ​​​ថ្ងៃ​ទី​២៤ សីហា បានឱ្យ​ដឹងថា អ្នក​ស្រុក​ជា​ច្រើន​នាក់ក្នុង​ខេត្ត​អ៊ូដនឌីត​ បាន​ចោម​រោម​មើល​ហេតុ​ការណ៍ពស់ ខៀវ​១​ក្បាល​ (ពស់​តុកកែ) ​មាន​ទំហំ​ប៉ុន​ចង្អុល​ដៃ​ប្រវែង​៤០​សង្ទីម៉ែត្រ ​កំពុង​រឹត​តុក​កែ​ដែល​មាន​ប្រវែង​១៥​សង្ទី​ម៉ែត្រ​ ដើម្បីស៊ីថ្លើម​ទៅ​តាម​ទំលាប់​ក្នុង​សភា​វៈ​ជា​សត្វ ប៉ុន្តែបែរ​ជា​តុកកែ​បាន​ធ្វើ​ការ​ប្រយុទ្ធ​ជា​មួយ​ពស់​ទៅ​វិញ ។ តាម​កាសែត​ថៃ​នោះ​ឱ្យ​ដឹង​ថា​ ហេតុ​ការណ៍​ផ្ទុយគ្នានេះ​បានកើតឡើងនៅស្នាក់ការឃុំ​ហាត​សងគ្វេ​ ស្រុក​តា​រុន ខេត្ត​អ៊ូដនឌីត ។

ការ​ប្រយុទ្ធ​គ្នា​រវាង​ពស់ខៀវ​ និងតុកកែបាន​កន្លង​ផុត​​ជាង​កន្លះ​ម៉ោង​ តុក​កែ​ ក៏មាន​លក្ខណៈ​ទន់ជ្រាយ​ ​ដោយ​ការ​រឹបរឹត​របស់​ពស់ ​​ធ្វើឱ្យ​អ្នក​ស្រុក​មាន​ការភ្ញាក់ផ្អើល ​ព្រោះ​ពស់​មានឥរិយាបថ​លេប​តុក​កែ​ទាំងមូល​ ប៉ុន្តែ​ជា​ចុងក្រោយ ​ពស់​ខៀវ​មិន​អាច​លេបតុក​កែ​បាន​ និងយល់​ព្រម​បន្ធូរ​បន្ថយ​​ការ​រឹត​ខ្លួន ។ ស្រប​ពេល​ជា​មួយគ្នា​នេះដែរ តុក​កែ​ក៏យល់​ព្រមចុះ​ចាញ់​ ដោយ​ហា​មាត់​ឱ្យ​ពស់​ខៀវ​លូន​ចូល​ទៅ​ស៊ី​ថ្លើម​​តាម​សំរួល និង​ក្នុងខណៈ​ពេល​ដែល​​ពស់ស៊ី​ថ្លើម​រួច​ពួក​វា​ទាំង២ ក្បាល​ក៏បំបែក​​ផ្លូវ​គ្នា​រៀងៗ ​ខ្លួន​ដោយគ្មាន​របួស ។

លោក​ពុង​ថេប ឆាយ​អន​ មេ​ឃុំ​ហាត​សង​គ្វេ បានឱ្យ​ដឹង​ថា លោកធ្លាប់​ឃើញ​ហេតុ​ការណ៍​ពស់​ខៀវ​ស៊ី​ថ្លើម​តុក​កែ​ម្តង​រួច​មក​ហើយ​ ប៉ុន្តែ​កាល​ណោះ​តុក​កែ​បាន​ហា​មាត់ និង​ព្រម​ឱ្យ​ពស់​ស៊ី​ថ្លើម​តាម​សំរួល​ ដោយ​គ្មាន​ការ​ប្រយុទ្ធ​គ្នា​ដូច​ដែល​បាន​ឃើញ​លើក​នេះ​ទេ ។ ជា​ធម្ម​តា​ តុក​កែ​បាន​យំ​ និង​ឱ្យ​ពស់​ខៀវ​ស៊ី​ថ្លើម​ក្នុង​រដូវ​ប្រាំង​ ប៉ុន្តែ​លើក​នេះ​ជា​រដូវ​វស្សា​ និង​បាន​ប្រយុទ្ធ​តស៊ូ​គ្នា​នៅ​កណ្តាល​វាល​ខុស​នឹង​ភាព​ប្រក្រតី ​ធ្វើ​ឱ្យ​អ្នក​ស្រុក​នាំ​គ្នា​ជឿ​ថា​ នឹង​កើត​មាន​ប្រផ្នូល​អ្វី​មួយ​នៅ​ក្នុង​ខេត្ត​អ៊ូ​ដន​ឌីត​ក៏ថា​បាន​ ជា​ពិសេស​គឺ​គ្រោះ​ភ័យ​ធម្ម​ជាតិ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ជួប​ប្រទះ​ ។

ជាធម្ម​តា​ហេតុ​ការណ៍​បែប​នេះ​ សត្វទាំង​២​ប្រភេទ​នឹង​មិន​ធ្វើ​ឱ្យ​មនុស្ស​​ឃើញ​ឡើយ ប៉ុន្តែ​ការ​មើល​ឃើញ​លើក​នេះ​បាន​កើត​ឡើង​នៅ​កណ្តាល​វាលដែល​ជា​រឿង​មួយ​គួរ​ឱ្យ​ចំលែក​បំផុត​ និង​មិន​ធ្លាប់​មាន​ ៕