ប្រទេសចិន ៖ ប្រមុខការទូតចិនលោកវ៉ាងយីថ្លែងនាថ្ងៃទី៣០ សីហា ថា អ្វីដែលកើតមានក្នុង
តំបន់ស៊ីនជាំងនិងនៅក្រុងហុងកុង វាជាកិច្ចការផ្ទៃក្នុងចិន និងថាបណ្ដាប្រទេសដទៃមិនត្រូវលូកដៃចូលឡើយ ។
រដ្ឋមន្ត្រីការបរទេសចិនរូបនោះ ក្នុងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់បារាំងនាទីក្រុងប៉ារីស
ថ្លែងថា អ្វីដែលកើតមាននៅស៊ីនជាំង និងនៅហុងកុងវាជាកិច្ចការផ្ទៃក្នុងចិន ។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយនាពេលមុននោះបន្តិចរដ្ឋមន្ត្រីការបរទេសបារាំង លោក JEAN YVES LE DRIAN បានប្រាប់ទៅប្រមុខអ្នកការទូតចិនថា លោកបានជួបជាមួយលោកវ៉ាងយីកាលពីថ្ងៃទី២៩ សីហា នៅទីក្រុងប៉ារីសហើយលោកបានសម្ដែងពីការព្រួយបារម្ភរបស់បារាំងចំពោះការចុះដុនដាបនៃសភាពការណ៍សិទ្ធិមនុស្សនៅចិន ជាពិសេសនៅហុងកុង និងនៅតំបន់ស៊ីនជាំង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ