បាតុករ​ច្រើន​មឺ​ុ​ន​នាក់​បន្ត​ហែ​​ក្បួន​ប្រឆាំង​​ប្រធានាធិបតី​បេឡា​រុស – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ច្រើន​មឺ​ុ​ន​នាក់​បន្ត​ហែ​​ក្បួន​ប្រឆាំង​​ប្រធានាធិបតី​បេឡា​រុស

9 ខែ មុន

ប្រទេស​បេឡា​រុស ៖ ទីក្រុង​មីន​ស្ក៍រដ្ឋ​ធានី​បេឡា​រុស​ជួប​ប្រទះ​បាតុកម្ម​ធំ​លើក​ទី​៣ ចាប់តាំងពី​ប្រធានាធិបតី លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​មក ។ នា​ថ្ងៃ​ទី​៣០ សីហា បាតុករ​ច្រើន​មឺ​ុ​ន​នាក់ បាន​លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​រដ្ឋធានី​បេឡា​រុស…

ប្រទេស​បេឡា​រុស ៖ ទីក្រុង​មីន​ស្ក៍រដ្ឋ​ធានី​បេឡា​រុស​ជួប​ប្រទះ​បាតុកម្ម​ធំ​លើក​ទី​៣ ចាប់តាំងពី​ប្រធានាធិបតី លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​មក ។

នា​ថ្ងៃ​ទី​៣០ សីហា បាតុករ​ច្រើន​មឺ​ុ​ន​នាក់ បាន​លើកគ្នា​ហែ​ក្បួន​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​រដ្ឋធានី​បេឡា​រុស សម្រាប់​ចុង​ស​ប្ដា​ហ៍​ទី​៣​ក៏​ទោះជា​មានវត្តមាន​ច្រើន​របស់​ប៉ូលិស​និង​កង​យោធា​ដែល​ពាក់​ម៉ាស​និង​ប្រដាប់​អាវុធ​ក្ដី ។ នោះ​ជា​បាតុកម្ម​ដ៏ធំ​ដែល​មាន​អ្នកចូលរួម​ច្រើន​ជាង​បាតុកម្ម​ធំ​នា​ចុង​ស​ប្ដា​ហ៍​មុន​ផង ។ តាម AFP ថា​ការ​ប្រមូល​ផ្ដុំ​មនុស្ស​តវ៉ា​ហាក់​មាន​មាន​គ្នា​ច្រើន​ជាង​ថ្ងៃ​អាទិត្យ​​២​មុន ដោយ​មនុស្ស​ប្រមាណ​ជា​១០០.០០០​នាក់​បាន​ដើរ​ហែ​ក្បួន​ក្នុង​រដ្ឋធានី ។

Picture

កងកម្លាំង​សន្តិសុខ​បាន​ធ្វើ​អន្តរាគមន៍​ពេល​ចាប់ផ្ដើម​បាតុកម្ម ដោយ​ចាប់ខ្លួន​មនុស្ស​១២៥​នាក់ ។ នោះ​ជា​ការ​អះអាង​របស់​ក្រសួងមហាផ្ទៃ ។

ប៉ូលិស​មិន​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​ឬ​គ្រាប់​កៅស៊ូ​ដូច​ធ្លាប់​ប្រើ​ប្រឆាំង​បាតុកម្ម​លើក​មុន​ៗ​ឡើយ ។

មុន​នេះ​អាជ្ញាធរ​បេឡា​រុស​បាន​ដកសិទ្ធិ​ស្នាក់​អាស្រ័យ​របស់​អ្នកកាសែត​បរទេស​ជា​ច្រើន​នាក់ ដោយ​គ្មាន​ការ​ពន្យល់​ឡើយ ។ តាំងពី​ចាប់ផ្ដើម​កើត​មាន​ចលនា​តវ៉ា​មក​បណ្ដា​អ្នកកាសែត​ក្នុង​ស្រុក និង​បរទេស ជា​កម្មវត្ថុ​នៃ​ការ​គាបសង្កត់​និង​មួយ​ចំនួន​ត្រូវ​ឃាត់ខ្លួន​រយៈពេល​ខ្លី ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)