ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សកាន់អំណាច​ជប៉ុន​ ត្រូវ​ជ្រើស​តាំង​អ្នក​ជំនួស​លោក​អា​បេ​

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ ក្រោយ​ការ​ប្រកាស​របស់​លោក​ស៊ី​ន​ហ្សូ អា​បេ​ពីការ​សុំ​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ដោយសារ​បញ្ហា​សុខភាព រាយការណ៍​នា​ថ្ងៃ​ទី​២៩ សីហា ថា គណបក្ស​សេរី​ប្រជាធិបតេយ្យ…

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ ក្រោយ​ការ​ប្រកាស​របស់​លោក​ស៊ី​ន​ហ្សូ អា​បេ​ពី
ការ​សុំ​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី ដោយសារ​បញ្ហា​សុខភាព រាយការណ៍​នា​ថ្ងៃ​ទី​២៩ សីហា ថា គណបក្ស​សេរី​ប្រជាធិបតេយ្យ PLD កំពុង​កាន់​អំណាច​នឹង​ជ្រើសរើស​អ្នក​បន្ត​តំណែង​ពី​លោក រង្វង់​ថ្ងៃ​ទី​១៥ កញ្ញា ។

ពេល​នោះ​គណបក្ស​នេះ​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រមុខ​គណបក្ស PLD ដែល​អ្នក​ជាប់​ជា
ប្រធាន​គណបក្ស ត្រូវ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។

អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស លោក​ស៊ី​ហ្ស៊ឺ​រូ​អ៊ី​ស៊ីបា​អាយុ​៦៣​ឆ្នាំ និង​អតីតរដ្ឋមន្ត្រី​ការ​បរទេស​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា អាយុ​៦៣​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មាន​បំណង​ឈរឈ្មោះ​ជា​បេក្ខជន ។ តាមក្យូ​ដូ​ថា​ឧបនាយករដ្ឋមន្ត្រី​លោកតា​រ៉ូ អាសូ អាយុ៧៩​ឆ្នាំ​ដែល​ក៏​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​ដែរ​ថ្លែង​ថា លោក​នឹង​មិន​ចូលរួម​ប្រឡូក​ក្នុង​ការ​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្ត្រី​ឡើយ ។

បេក្ខជន​ដទៃ​ទៀត​មាន​លោក​យ៉ូ​ស៊ី​ហ៊ី​ដ​ស៊ូ​ហ្គា អាយុ​៧១​ឆ្នាំ​ដែល​ជា​អគ្គលេខាធិការ ខុ​ន្ទ​កាល័យ​លោក​អា​បេ ដែល​មនុស្ស​ភាគច្រើន​ចាត់ទុកជា​អ្នក​ដែល​សង្ឃឹម​ជាប់​ឆ្នោត​ខ្លាំង ។ បេក្ខជន​ផ្សេង​ទៀត​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បច្ចុប្បន្ន​លោកតា​រ៉ូ​កូ​ណូ​អាយុ​៥៧​ឆ្នាំ ។

នារី​ម្នាក់​គត់​ដែល​អាច​ឈរឈ្មោះ​គឺ​លោកស្រីសី​កូ​ណូ​ដា អាយុ​៥៩​ឆ្នាំ ជា​អតីតរដ្ឋមន្ត្រី​ការពារ
ប្រទេស ។

តាម​សារព័ត៌មាន​ក្នុងស្រុក​ថា​បែបបទ​និងកាលបរិច្ឆេទ​ច្បាស់​នៃ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​នឹង​សម្រេច​នា​ថ្ងៃ​ទី​២ កញ្ញា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ