ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​ថា នឹង​ឈប់​ប្រើ Apple បើ​អា​មេ​រិ​ក​បិទ WeChat របស់​ខ្លួន

3 ឆ្នាំ មុន

ចិន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា អតិថិជន​ចិន​អាច​ធ្វើ​ពហិការ​ក្រុមហ៊ុន Apple ប្រសិនបើ​សហរដ្ឋអាមេរិក​ហាមឃាត់ WeChat​។ ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ត្រាំ…

ចិន ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា អតិថិជន​ចិន​អាច​ធ្វើ​ពហិការ​ក្រុមហ៊ុន Apple ប្រសិនបើ​សហរដ្ឋអាមេរិក​ហាមឃាត់ WeChat​។

ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ត្រាំ ក្នុង​ខែ​នេះ បាន​ប្រកាស​ហាមប្រាម​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​លើ WeChat និង​កម្មវិធី​មួយទៀត​ដែល​គ្រប់គ្រង​ដោយ​ចិន​ហៅ​ថា TikTok ដោយ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​សន្តិសុខ​ជាតិ​បង្ក​ភាព​តានតឹង​ថែម​ទៀត​រវាង​ទីក្រុង​ប៉េ​កាំ​ង​និង​វ៉ា​ស៊ី​ន​តោន​។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Zhao Lijian បាន​សរសេរ​នៅ​ថ្ងៃ​សុក្រ​ថា ៖ «​ប្រសិនបើ WeChat ត្រូវ​បាន​ហាមឃាត់​នោះ វា​គ្មាន​ហេតុផល​អ្វី​ដែល​ជនជាតិ​ចិន​ត្រូវ​បន្ត​ប្រើប្រាស់​ផលិតផល iPhone និង Apple នោះ​ទេ​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Zhao បាន​និយាយ​ថា ៖ «​ប្រជាជន​ចិន​ជា​ច្រើន​កំពុងនិយាយ​ថា ពួក​គេ​អាច​នឹង​ឈប់​ប្រើ iPhone ប្រសិនបើ WeChat ត្រូវ​បាន​ហាមឃាត់​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ការ​គំរាមកំហែង​សេដ្ឋកិច្ច​ជា​លក្ខណៈ​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​មិនមែន​អា​មេ​រិ​ក ដោយ​ដាក់​គោលដៅ​លើ​កម្មវិធី​របស់​ចិន​»​។

សេចក្តី​អត្ថាធិប្បាយ​នេះ បញ្ជាក់​ពី​ការ​លើក​ឡើង​ដោយ​ផ្ទាល់​ដ៏​កម្រ​មួយ ដោយ​ទីក្រុង​ប៉េ​កាំ​ង ក្នុង​ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ផលិតផល​អា​មេ​រិ​ក និង​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​មហាអំណាច​មាន​ចក្ខុវិស័យ​ជា​ច្រើន​នៅ​លើ​ជួរ​មុខ​រួម​ទាំង​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ទីក្រុង​ហុងកុង និង បញ្ហា​កូ​វី​ដ​។

យោង​តាម Counterpoint Research បានឱ្យ​ដឹង​ថា Apple មាន​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន​ចំនួន ៨% នៅ​ក្នុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ ២០២០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ