ទទួលទានត្រប់វែងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព4ចំណុច
មានដើមកំណើតនៅឥណ្ឌា និងត្រូវបានគេយកមកដាំដុះជាដំណាំកសិកម្មដំបូងបំផុតនៅប្រទេសចិននាដើមមជ្ឈិមសម័យ ត្រប់វែងបច្ចុប្បន្នត្រូវគេទទួលស្គាល់ថា ជាប្រភេទ
មានដើមកំណើតនៅឥណ្ឌា និងត្រូវបានគេយកមកដាំដុះជាដំណាំកសិកម្មដំបូងបំផុតនៅប្រទេសចិននាដើមមជ្ឈិមសម័យ ត្រប់វែងបច្ចុប្បន្នត្រូវគេទទួលស្គាល់ថា ជាប្រភេទ
មានដើមកំណើតនៅឥណ្ឌា និងត្រូវបានគេយកមកដាំដុះជាដំណាំកសិកម្មដំបូងបំផុតនៅប្រទេសចិននាដើមមជ្ឈិមសម័យ ត្រប់វែងបច្ចុប្បន្នត្រូវគេទទួលស្គាល់ថា ជាប្រភេទបន្លែផ្តល់អត្ថប្រយោជន៍ដល់សុខភាពមួយចំនួនដូចខាងក្រោមនេះ ៖
១-ប្រឆាំងជំងឺមហារីក ៖
សារធាតុចម្រាញ់ពីត្រប់វែង Solasodine rhamnoslyl glycosidesបានបង្កើតឱ្យមានដំណើរការងាប់កោសិកាមហារីកគ្រប់ប្រភេទក្នុងទ្រង់ទ្រាយធំ ហើយវាមានប្រសិទ្ធភាពខ្លាំងជាងភ្នាក់ងារប្រឆាំងមហារីកផ្សេងទៀត ។ ការព្យាបាលជំងឺមហារីកដោយប្រើសារធាតុនេះ( Solasodine rhamnoslyl glycosides)គឺអនុវត្តដោយការផឹកផ្ទាល់មាត់។ ចំពោះមហារីកស្បែក Nonmelanoma សារធាតុនេះមានប្រសិទ្ធភាពខ្លាំងបំផុត ។
ក្នុងករណីណាមួយនោះ ក្រែមចម្រាញ់ពីត្រប់វែងអាចកាត់បន្ថយដុំសាច់មហារីកជិតពាក់កណ្តាលនៃទំហំរបស់វា ហើយជំងឺមហារីកត្រូវបានលុបបំបាត់ទាំងស្រុងដោយគ្មានស្លាកស្នាមសម្លាកក្រោយរយៈពេល១៤សប្តាហ៍ ។
២-បន្សាបជាតិពុលពីរាងកាយ ៖
ការស្រាវជ្រាវតាមរយៈមន្ទីរពិសោធន៍បានបង្ហាញថា ត្រប់វែងអាចជួយជំរុញការធ្វើសកម្មភាពអង់ហ្ស៊ីមដែលមាននាទីកម្ចាត់ជាតិពុលនិងបន្សាបសារធាតុគីមីពុលចេញពីរាងកាយ ។ សមាសធាតុNasuninមិនត្រឹមជាអ្នកបោសម្អាតរ៉ាឌីកាល់សេរីដ៏មានថាមពលនោះទេ តែវាក៏បានជួយកម្ចាត់ជាតិដែកលើសចេញពីរាងកាយផងដែរ ។ បើទោះណា ដែកជាសារធាតុចិញ្ចឹមសំខាន់មួយក៏ដោយ តែលើសសារធាតុនេះច្រើនពេកនឹងបណ្តាលឱ្យចំនួនរ៉ាឌីកាល់សេរីកើនឡើងខ្ពស់ ។ រ៉ាឌីកាល់សេរីកើនខ្ពស់គឺជាប់ព័ន្ធនឹងកំណើនហានិភ័យពីជំងឺមហារីកនិងបេះដូង ។
៣-កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល ៖
លទ្ធផលនៃការស្រាវជ្រាវមួយបានបង្ហាញថា សមាសធាតុNasuninក្នុងផ្លែត្រប់គឺជាភ្នាក់ងារបោសសម្អាតរ៉ាឌីកាល់សេរី ហើយផ្តល់ការការពារប្រឆាំងនឹង Lipid peroxidation(សំដៅលើការសឹករេចរឹលអុកស៊ីដកម្មរបស់ជាតិខ្លាញ់ ) ។
៤-កាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ-២ ៖
ដោយយោងលើសារធាតុសរសៃក្នុងកម្រិតមួយខ្ពស់និងសារធាតុកាបូអីុដ្រាតងាយរលាយកម្រិតទាបរបស់ត្រប់វែង សមាគមជំងឺទឹកនោមផ្អែមអាមេរិកបានលើកឡើងថា របបអាហារដោយមានបញ្ចូលបន្លែប្រភេទនេះគឺជាជម្រើសល្អមួយដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ-២ ។ សកម្មភាពប្រឆាំងអុកស៊ីដកម្មនិងភ្នាក់ងារទប់ស្កាត់ alpha-glucosidaseដ៏មានសក្តានុពលរបស់ត្រប់វែង អាចកាត់បន្ថយដំណើរលើសជាតិស្ករក្នុងឈាម៕
ចែករំលែកព័តមាននេះ