ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ LAURA ឆក់​យក​ជីវិត​មនុស្ស​៦​នាក់ដោយ​ត្រូវ​ដើម​ឈើ​សង្កត់​ផ្ទះ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្យុះសង្ឃរា​ឈ្មោះ LAURA ​បាន​ចុះ​ថមថយ​កម្លាំង​យ៉ាង​ខ្លាំង ក្រោយ​ពេល​បោកបក់​ដល់​ដែនដី​ដោយ​ប្រែក្លាយ​មក​ជា​ព្យុះ​ត្រូ​ពី​កាល់ ជាមួយ​កម្លាំង​ខ្យល់​មក​នៅ​ត្រឹម​មិន​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ព្យុះសង្ឃរា LAURA…

សហរដ្ឋអាមេរិក ៖ ព្យុះសង្ឃរា​ឈ្មោះ LAURA ​បាន​ចុះ​ថមថយ​កម្លាំង​យ៉ាង​ខ្លាំង ក្រោយ​ពេល​បោកបក់​ដល់​ដែនដី​ដោយ​ប្រែក្លាយ​មក​ជា​ព្យុះ​ត្រូ​ពី​កាល់ ជាមួយ​កម្លាំង​ខ្យល់​មក​នៅ​ត្រឹម​មិន​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

ព្យុះសង្ឃរា LAURA ជា​ព្យុះ​ដ៏​សាហាវ​បំផុត​មួយ​ពុំ​ធ្លាប់​មាននៅ​រដ្ឋ​ល្វី​ហ្សា​ណា នា​ថ្ងៃ​ទី​២៧
សីហា បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​ព្យុះ​ត្រូ​ពី​កាល់នា​វេលា​រសៀល​ថ្ងៃ​នោះ ក្រោយ​ពី​បណ្ដាល​ឲ្យ​មនុស្ស​​៦​នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ នៅ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក ។ ជន​រង​គ្រោះ​ទាំងនោះ​សុទ្ធតែ​ដោយសារ​ការ​បាក់​ដើមឈើ​សង្កត់​លើ​ផ្ទះ​ពួក​គេ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អភិបាល​រដ្ឋ​ល្វី​ហ្សា​ណា លោក JOHN BEL EDWARDS
ថ្លែង​ថា យើង​បានដឹង​ពី​មនុស្ស​៦​នាក់​ត្រូវ​បាត់បង់​ជីវិត​មក​ដល់​ពេល​នេះ ។ ព្យុះ​នោះ​ពេល​បោកបក់​ដល់​ដែនដី​ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៤ ដោយ​បោកបក់​លើ​ទីក្រុង​ជាប់មាត់​សមុទ្រ CAMERON ជិត​ព្រំដែន​ជាមួយ​រដ្ឋ​តិច​សាស់ ជាមួយ​ខ្យល់​បោក​បក់​ក្នុង​ល្បឿន​ដល់​២៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ឮបែប​នេះ​វា​ជា​ព្យុះ​ខ្លាំង​បំផុត​វាយប្រហារ​រដ្ឋ​ល្វី​ហ្សា​ណា​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​សតវត្ស​កន្លះ​មក​ហើយ ។

ព្យុះ​នោះ​បណ្ដាល​ឲ្យ​ដើមឈើ​និង​បង្គោល​ភ្លើង​នានារ​លំបាក់ អគារ​ទាំងឡាយ​ត្រូវ​បាក់​ដំបូល​ផ្ទះ​ប៉ើ​ង វិ​ថី​ទាំងឡាយ​ត្រូវ​ទឹក​ជន់​លិច និង​គ្របដណ្ដប់​ដោយ​បំណែក​នានា ។ មនុស្ស​ជិត​៨០០.០០០​នាក់​គ្មាន​ភ្លើង​ប្រើប្រាស់​នា​រសៀល​ថ្ងៃ​ទី​២៧ សីហា នៅ​ល្វី​ហ្សា​ណា​និង​នៅ​តិច​សាស់ ។

ព្យុះ​ក៏​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​រោងចក្រ​គីមី​មួយ​ដែរ​នៅ​ល្វី​ហ្សា​ណា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ