ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លា​លែង​ពី​តំណែង​​ហើយ ​ដោយសារ​បញ្ហា​សុខ​ភាព

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​ជប៉ុន​NHK​រាយការណ៍​នា​ថ្ងៃ​ទី​២៨​សីហា​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ ដែល​ជំងឺ​ពោះវៀន​ចាស់​របស់​លោក​បាន​រើ​ឡើង​វិញ បាន​​​សុំ​លាលែង​​​ពីតំណែង ដើម្បី​ចៀសវាង កុំ​ឲ្យ​ស្ទះ​ដល់​ឆាកនយោបាយ​ជាតិ​។ លោក​អា​បេ​អាយុ​៦៥​ឆ្នាំ ដែល​ជា​អ្នក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​នោះ…

ប្រទេស​ជប៉ុន ៖ ទូរទស្សន៍​ជប៉ុន​NHK​រាយការណ៍​នា​ថ្ងៃ​ទី​២៨​សីហា​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ ដែល​ជំងឺ​ពោះវៀន​ចាស់​របស់​លោក​បាន​រើ​ឡើង​វិញ បាន​​​សុំ​លាលែង​​​ពីតំណែង ដើម្បី​ចៀសវាង កុំ​ឲ្យ​ស្ទះ​ដល់​ឆាកនយោបាយ​ជាតិ​។

លោក​អា​បេ​អាយុ​៦៥​ឆ្នាំ ដែល​ជា​អ្នក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​នោះ ធ្លាប់​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤​សីហា​ថា លោក​បាន​ទៅ​ធ្វើ្វ​តេស្ត​ជា​ថ្មី​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​តូ​ក្យូ ជា​លើក​ទី​២​រយៈពេល​៨​ថ្ងៃ ដែល​បែប​នោះ​នាំ​ឲ្យ​លេចឮ​ពាក្យ​ចចាមអារ៉ាម​លើ​សមត្ថភាព​ដឹក​នាំំ​របស់​លោក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​យ៉ូ​ស៊ីហ៊ីដ​ស៊ូ​ហ្គា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ខិតខំ​លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម អំពើ​ការ​ចាកចេញ​ដោយ​ប្រញាប់ប្រញាល់​របស់​នាយក​រដ្ឋមន្ត្រី​។ រួច​នា​ព្រឹក​ថ្ងៃ​ទី​២៨​សីហា មនុស្ស​ជំនិត​លោក​អា​បេ​រូប​នោះ​អះអាង​ជា​ថ្មី​ថា រង់ចាំ​នាយក​រដ្ឋ​ម​ន្ត្រិ​ប្រកាស ពី​ចេតនា​ស៊ូទ្រាំ​ធ្វើការ​និង​បញ្ជាក់​ថា​ពុំ​បានឃើញ​សញ្ញា​នានា​នៃ​ការ​ចុះ​ដុនដាប​ខ្លាំង នៃ​សុខភាព​របស់​លោក​ឡើយ ក្នុង​ពេល​ពិភាក្សា​គ្នា​ប្រចាំ​ថៃ្ង​ជាមួយ​គ្នា​។

លោក​អា​បេ​ធ្លាប់​ផ្អាក​តំណែង​នាយក​រដ្ឋមន្ត្រី​ម្ដង​រួច​ហើយ ពិសេស​ដោយសារ​ជំ​ងឹ​រលាក​ពោះវៀន​រ៉ាំ​រៃ បញ្ហា​ប្ញ​ស​ដូង​បាត និង​មានការ​ធ្លាក់ឈាម តែ​ក្រោយមក​លោក​ប្រកាស​ថា​ជំ​ងឹ​ទាំងនោះ​បានជា​សះស្បើយ​វិញ​។

លោក​អា​បេ​ជា​អ្នក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​យូរ​បំផុត ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១២​មក ដែល​លោក​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នោះ​បាន​យូរ​ជាងគេ​។

អ្នកវិភាគ​មួយ​ចំនួន​គិត​ថា​លោក​អា​បេ​មាន​បំណង​ស្ថិត​នៅ​ក្នុង​តំណែង រហូត​ដល់​ចប់​អាណត្តិ​ទី​៣​និង​អាណត្តិ​ចុង​ក្រោយ​ជា​ប្រធាន​គណបក្ស​សេរី​ប្រជាធិបតេយ្យ​គ្រោង​ក្នុង​ខែកញ្ញា​ឆ្នាំ​២០២១​។ លោក​មី​គី​កា​តា​ស៊ូ​យ៉ា​ម៉ា សាស្ត្រាចារ្យ​នៃ​សាលា​ស្រាវជ្រាវ​នយោបាយ​ក្រុង​តូ​ក្យូ​ថ្លែង​ថា ពិត​ហើយ​សុខភាព​របស់​លោក​អា​បេ​មិនល្អ​នោះ​ទេ​តែ​ខ្ញុំ​យល់​ថា លោក​នឹង​នៅ​កាន់​តំណែង​ដោយ​គ្រប់គ្រង​សុខភាព​របស់​លោក​បណ្ដើរ​។​

លោក​បន្ត​ថា​ជប៉ុន​តាម​ពិត​អាច​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19​និង​ថា លោក​អា​បេ​មានការ​គាំទ្រ​របស់​មតិ​សាធារណៈ ដោយសារ​ការ​ឆ្លង​វីរុស​មានការ​ចុះ​ថយ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

នាយក​រដ្ឋមន្ត្រី​ក៏​ត្រូវ​ធ្វើការ​ប្រកាស​ដែរ នា​ថ្ងៃ​ទី​២៨​សីហា​ទាក់ទិន​ពី​ការ​ត្រៀម​សម្រាប់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២១ ធ្វើការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស ដល់​ប្រជាជន​ទាំងមូល​។ ពិសេស​រដ្ឋ​ជប៉ុន​បាន​ចុះហត្ថលេខា​នា​រដូវក្ដៅ​នេះ លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន PFIZER និង ASTRAZENECA​ដើ​ម្បិ​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​ច្រើន​លាន​ដូ​ស ខណៈ​វ៉ាក់សាំង​ពួក​គេ​កំពុង​ផលិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ