ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​ច្រើន​ជាង​១៣០០​នាក់ ត្រូវ​បាត់​បង់​ជីវិត​ព្រោះតែ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ៖ ក្រសួងសុខាភិបាល​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រ៍ថា បុគ្គ​លិក​ថែទាំ​សុខភាព​ជាង​១៣០០​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចាប់តាំងពី​ការ​ចាប់ផ្តើម​រាតត្បាត​ជំងឺ​នេះ​។ ក្រសួង​ក៏​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន…

ម៉ិ​ក​ស៊ិ​ក ៖ ក្រសួងសុខាភិបាល​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រ៍ថា បុគ្គ​លិក​ថែទាំ​សុខភាព​ជាង​១៣០០​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ចាប់តាំងពី​ការ​ចាប់ផ្តើម​រាតត្បាត​ជំងឺ​នេះ​។

ក្រសួង​ក៏​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៤,៩១៦​ករណី​កាលពី​ថ្ងៃ​អង្គា​រ៍ ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​កើនឡើង​ដល់ ៥៦៨,៦២១​ករណី​។

ចំនួន​អ្នក​បាត់បង់​ជីវិត ៦៥០​នាក់​ទៀត ក៏​ត្រូវ​បាន​បញ្ជាក់​ផង​ដែរ ដោយ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៦១,៤៥០​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន ១,៣២០​នាក់​។

កាលពី​ថ្ងៃ​ច័ន្ទ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Hugo López-Gatell បាន​និយាយ​ថា ប្រទេស​គួរតែ​រំពឹង​ថា​នឹង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ នៅ​ក្នុង​ករណី​ប្រចាំ​ថ្ងៃ​ថ្មី បន្ទាប់​ពី​ការ​ពង្រីក​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​ស្វែងរក​ជំងឺ​កូ​វី​ដ​១៩ ពី​ករណី​សង្ស័យ​។

លោក López-Gatell បាន​និយាយ​ថា ចាប់ផ្តើម​ពី​ថ្ងៃ​អង្គា​រ៍ អ្នកជំងឺ​ត្រូវ​រាយការណ៍​ពី​រោគ​សញ្ញា​កូ​វី​ដ​១៩ តែ​មួយ​គត់ ដើម្បី​ត្រូវ​បាន​កំណត់​ថា ជា​ករណី​សង្ស័យ​។ រោគ​សញ្ញា​ថ្មី​ៗ​បន្ថែម​លើ​លក្ខណៈ​​វិនិច្ឆ័យ រួម​មានការ​បាត់បង់​ក្លិន ការ​បាត់បង់​រសជាតិ និង​រាគ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ