ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ជើង​ចាស់​ថៃ អ្នកស្រី កញ្ចនា ស្លា.ប់​ដោយសារ​ជំងឺ​បេះដូង ក្នុង​វ័យ​៦១​ឆ្នាំ

3 ឆ្នាំ មុន

ថៃ ៖ ប្រិ​យ​មិត្ត​អ្នក​និយម​រឿង​ភាគ​ថៃ​មួយ​ចំនួន ច្បាស់​ជា​ស្គាល់​តារាភាពយន្ត​ជើង​ចាស់​ថៃ ពិសេស​រឿង​ភាគ​ផ្សាយ​តាម​ទូរទស្សន៍​ថៃ គឺ​អ្នកស្រី កញ្ចនា ចិន្តាវត្ថិ Aoi Kanjana…

ថៃ ៖ ប្រិ​យ​មិត្ត​អ្នក​និយម​រឿង​ភាគ​ថៃ​មួយ​ចំនួន ច្បាស់​ជា​ស្គាល់​តារាភាពយន្ត​ជើង​ចាស់​ថៃ ពិសេស​រឿង​ភាគ​ផ្សាយ​តាម​ទូរទស្សន៍​ថៃ គឺ​អ្នកស្រី កញ្ចនា ចិន្តាវត្ថិ Aoi Kanjana Jindawat បាន​ទទួលមរណភាព​ហើយ នៅ​ម៉ោង​ប្រហែល​៤ និង​៤៧​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ Phramongkutklao ក្នុង​វ័យ ៦១​ឆ្នាំ ដោយសារ ជំងឺ​បេះដូង ។

សព​អ្នកស្រី កញ្ចនា នឹង​ដឹក​យក​មក​តម្កល់​នៅ​វត្ត Makut Kasatriyaram Ratchaworawihan នៅ​ថ្ងៃស្អែក​នេះ នា​ម៉ោង​១៥.០០ រសៀល ថ្ងៃ​ទី​២៨ សីហា ២០២០ ។

អ្នកស្រី កញ្ចនា ជា​តារា​សម្តែង​ស្រី ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ មាន​ស្នាដៃ​ល្បី​ៗ​ជា​ច្រើន​រឿង ហើយ​សម្រាប់​រឿង​ចុង​ក្រោយ​របស់ អ្នកស្រី ដែល​បាន​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០១៩ លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​១ របស់​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ