ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ និង​អាមេរិក​ជួប​គ្នា​នៅ​ស៊ុយ​អែត​ដើម្បីរក​ច្រ​ក​ចេញ​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

11 ម៉ោង មុន

ទី​ក្រុង​ស្តក់​ហូម៖ ​ថ្ងៃ​នេះ គណៈ​ប្រតិ​ភូ​អាមេរិក និង​ចិន​ជួប​គ្នា​នៅ​ទី​ក្រុង​ស្តក់​ហូម​ ប្រទេស​ស៊ុយ​អែត​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ពន្យារ​ពេល​យក​ពន្ធ​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​។ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ លោក​ស្កុត​ បឺសឹន (Scott…

ទី​ក្រុង​ស្តក់​ហូម៖ ​ថ្ងៃ​នេះ គណៈ​ប្រតិ​ភូ​អាមេរិក និង​ចិន​ជួប​គ្នា​នៅ​ទី​ក្រុង​ស្តក់​ហូម​ ប្រទេស​ស៊ុយ​អែត​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ពន្យារ​ពេល​យក​ពន្ធ​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​។ រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​ លោក​ស្កុត​ បឺសឹន (Scott Bessent) ក៏​មាន​វត្ត​មាន​នៅ​ក្នុង​ក្រុម​អ្នក​ចរ​ចា​នោះ​ផង​ដែរ​។ ចំណែក​ខាង​ភាគី​ចិន​មាន​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​ហឺ​លី​ហ្វឹង (He Lifeng)។

ប្រទេស​ចិន​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា​ដើម្បី​ចរ​ចា​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​នាំ​ចូល​ទំនិញ​ដែល​ជាប់​ធន់​បាន​យូរ​។ ប្រទេស​ទាំង​២​ធ្លាប់​បាន​ឯក​ភាព​គ្នា​ជា​គោល​ៗ​កាល​ពី​ខែ​ឧសភា និង​មិថុនា​ដើម្បី​បិទ​បញ្ចប់​ការ​ដំឡើង​ពន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​១២៥% និង​១៤៥%​។ ក្រោយ​មក​ប្រទេស​ចិន​ហាម​ឃាត​ការ​នាំ​ចេញ​រ៉ែ​កម្រ​ទៅ​លក់​នៅ​អាមេរិក​។

បើ​ការ​ចរ​ចា​គ្នា​លើក​នេះ​គ្មាន​កិច្ច​ព្រមព្រៀង​ទេ​ មាន​ន័យ​ថា​សង្វាក់​ផ្គត់​ផ្គង់​ទូទាំង​ពិភព​លោក​​​អាច​នឹង​មាន​បញ្ហា​ព្រោះ​ប្រទេ​ស​ទាំង​២​នឹង​ដំឡើង​ពន្ធ​គ្នា​​ជាង​១០០%​ទៅ​វិញ​ទៅ​មក​​។ ​អត្រា​ពន្ធ​ដល់​ខ្ពស់​ថ្នាក់​ហ្នឹង​រក​ស៊ី​ជា​មួយ​គ្នា​មិន​កើត​ទេ​។ ទំនិញ​ត្រូវ​ជាប់​គាំង​យក​ទៅ​លក់​លែង​កើតតែ​ម្ដង​​។ ​អ្នក​តំណាង​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​ថ្លែង​ថា​លោក​មិន​សូវ​រំពឹង​ខ្ពស់​ពេក​ពី​ការ​ចរ​ចា​គ្នា​លើក​នេះ​ទេ។

អ្នក​វិភាគ​យល់​ថា​លទ្ធ​ផល​ចរ​ចា​គ្នា​អាច​ជា​ការ​ព្យួរ​ទុក​ការ​ដំឡើង​ពន្ធ​រយៈ​ពេល​៩០​ថ្ងៃ​ទៅ​មុខ​ទៀត​​។ បើ​ដូច្នេះ​មែន​​អាច​ធ្វើ​ឱ្យ​ប្រទេស​ចិន​ត្រជាក់​ចិត្ត​ខ្លះ​។ ចិន​អាច​នឹង​យល់​ព្រម​រៀប​ចំ​កិច្ច​ជំនួប​រវាង​លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​នៅ​ចុង​ខែ​តុលា​ ឬ​ដើម​ខែ​វិច្ឆិកា​។ កាល​ពី​មុន​នេះ សារ​ព័ត៌​មាន​ដឹ​ហ្វាយ​ណាន់​សល ថាមស៍ (The Financial Times) ចុះ​ផ្សាយ​ថា​អាមេរិក​អនុ​ញ្ញាត​ឱ្យ​នាំ​ចេញ​បច្ចេក​វិទ្យា​ទៅ​ប្រទេស​ចិន​ដើម្បី​កុំ​ឱ្យ​រំខាន​ការ​ចរ​ចា​គ្នា​ និង​ដើម្បី​ធានា​ការ​ជួប​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​២​នា​ពេល​ខាង​មុខ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ