ខេត្តសៀមរាប៖ បាតុភូតធម្មជាតិដ៏កម្រ “ព្រះអាទិត្យបាំងឆត្រ” បានកើតឡើងនៅពីលើកំពូលប្រាង្គប្រាសាទអង្គរវត្ត ហាក់ដូចជាសញ្ញានៃពរជ័យ និងការអបអរសាទរពីដួងព្រលឹងបុព្វបុរសខ្មែរ ចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅប្រាសាទអង្គរវត្ត ដែលជាទីតាំងសក្ការបូជាដ៏ស័ក្តិសិទ្ធិ ជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិខ្មែរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាការអបអរសាទររួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ វាក៏ជាការលើកតម្កើងការខិតខំប្រឹងប្រែងរបស់វីរកងទ័ពជួរមុខ និងប្រជាជនខ្មែរគ្រប់រូបដែលបានរួបរួមគ្នាជាធ្លុងមួយ។
បាតុភូត “ព្រះអាទិត្យបាំងឆត្រ” នេះ ហាក់ដូចជាសក្ខីភាពបញ្ជាក់ពីការគាំទ្រ និងការប្រសិទ្ធពរជ័យចំពោះការសម្រេចបាននូវបទឈប់បាញ់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការពារជាតិមាតុភូមិរបស់កម្ពុជា។ ហើយក៏ដូចជាសញ្ញានៃសេចក្តីសុខ សន្តិភាព និងការរីកចម្រើន៕
ចែករំលែកព័តមាននេះ