ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យកម្ពុជាទទួលបានការបណ្ដុះបណ្ដាលវះកាត់ជំងឺមហារីក​ ដោយម៉ាស៊ីន​ទំនើបរ៉ូបូត

6 ម៉ោង មុន

​រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានទទួលការបណ្ដុះបណ្ដាល​ស្តីពី ​ការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាតមានទំហំធំដោយបច្ចេកទេសថ្មី ​នៅមន្ទីរពេទ្យកាល់ម៉ែត។ មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា នៅថ្ងៃទី២៩…

​រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានទទួលការបណ្ដុះបណ្ដាល​ស្តីពី ​ការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាតមានទំហំធំដោយបច្ចេកទេសថ្មី ​នៅមន្ទីរពេទ្យកាល់ម៉ែត។

មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ​មន្ទីរពេទ្យមួយនៃប្រទេសបារាំង ដែលមានលោកសាស្រ្តាចារ្យ​មួយរូបជាអ្នកតំណាង បានរៀបចំសិក្ខាសាលាបែបវិទ្យាសាស្ត្រស្តីពី “ការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាតមានទំហំធំដោយបច្ចេកទេសថ្មី HoLEP” ដោយមានការអញ្ជើញចូលរួមពី ​អ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផង។

​ការណ៍នេះធ្វើឡើងដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាព និងពង្រឹងជំនាញវិជ្ជាជីវៈក្រុមគ្រូពេទ្យ ព្រមទាំងទទួលបានបទពិសោធ​ថ្មីៗ ក្នុងគោលដៅបង្កើនគុណភាពបច្ចេកទេសព្យាបាលវះកាត់ ក៏ដូចជាចូលរួមយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលប្រកបដោយចីរភាព៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ