ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ដើម្បី​បង្ហាញ​ឆន្ទៈ​ម៉ឺងម៉ាត់​! ក្រសួងការពារជាតិ​កម្ពុជា នឹង​ដឹកនាំ​អង្គទូត និង​អនុព័ន្ធយោធា​បរទេស ទៅ​​ពិនិត្យ​មើល​ព្រំដែនផ្ទាល់ ថ្ងៃស្អែក​នេះ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ “​ដើម្បី​បង្ហាញ​ឆន្ទៈ​ពី​ភាព​ម៉ឺងម៉ាត់​របស់​កម្ពុជា ថ្នាក់ដឹកនាំ​របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ថ្នាក់ដឹកនាំ​អង្គទូត និង​អនុព័ន្ធយោធា នឹង​រៀបចំ​ដំណើរ​មួយ​ឆ្ពោះទៅ​កាន់​ព្រំដែន នៅ​ថ្ងៃស្អែក ទី​៣០…

រាជធានី​ភ្នំពេញ ៖ “​ដើម្បី​បង្ហាញ​ឆន្ទៈ​ពី​ភាព​ម៉ឺងម៉ាត់​របស់​កម្ពុជា ថ្នាក់ដឹកនាំ​របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ថ្នាក់ដឹកនាំ​អង្គទូត និង​អនុព័ន្ធយោធា នឹង​រៀបចំ​ដំណើរ​មួយ​ឆ្ពោះទៅ​កាន់​ព្រំដែន នៅ​ថ្ងៃស្អែក ទី​៣០ ខែកក្កដា ខាង​មុខ​នេះ ដើម្បី​ទៅ​ពិនិត្យ​មើល​ទីតាំង និង​សភាពការណ៍​ជាក់ស្តែង លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ នេះ​បើ​តាម​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

អនុព័ន្ធយោធា នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ពី​បណ្តា​ប្រទេស​មហាអំណាច​មួយ​ចំនួន បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​បាន​គាំទ្រ​នូវ​ឆន្ទៈ​ច្បាស់លាស់​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​នេះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ជប៉ុន​បន្ទាប់​ពី​កម្ពុជា​-​ថៃ បាន​ព្រមព្រៀង​ឲ្យ​មាន​បទ​ឈប់​បាញ់​កាល់ពី​យប់​ម៉ោង​១២​អធ្រាត្រ ដោយ​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​អាស៊ាន​ជា​អ្នកសម្របសម្រួល​តាម​សំណើរ​របស់​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ