ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១​ម៉ឺន​នាក់​ប្រមូលផ្តុំ​ដង្ហែ​ក្បួន​គាំទ្រ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​ផ្តល់​កម្លាំងចិត្ត​ដល់​យុទ្ធ​ជន​នៅ​សមរភូមិ​មុខ

10 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី​ប្រមាណ​ជិត​មួយ​ម៉ឺន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ បាន​ជួបជុំ​ប្រមូលផ្តុំ​គ្នា ដង្ហែ​ជា​ក្បួន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ផ្តល់​កម្លាំងចិត្ត​ដល់​យុទ្ធ​ជន​នៅ​សមរភូមិ​ជួរ​មុខ ដែល​បាន​ខិតខំ​ច្បាំង​ការពារ​ដែន​បូរណភាព​ជាតិ​ទាំង​ចម្បាំង​ប្រដាប់​អាវុធ…

ខេត្តមណ្ឌលគិរី ៖ មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី​ប្រមាណ​ជិត​មួយ​ម៉ឺន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ បាន​ជួបជុំ​ប្រមូលផ្តុំ​គ្នា ដង្ហែ​ជា​ក្បួន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល និង​ផ្តល់​កម្លាំងចិត្ត​ដល់​យុទ្ធ​ជន​នៅ​សមរភូមិ​ជួរ​មុខ ដែល​បាន​ខិតខំ​ច្បាំង​ការពារ​ដែន​បូរណភាព​ជាតិ​ទាំង​ចម្បាំង​ប្រដាប់​អាវុធ និង​ការទូត​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ។

ក្នុង​ទឹកមុខ​រឹង​មាំ​ពោរពេញ​ដោយ​កម្លាំង​ស្នេហា​ជាតិ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ ឥ​ស្លា​ម​សាសនា គ្រឹ​ស្ត​សាសនា លោកគ្រូ អ្នកគ្រូ យុវជន និស្សា​នុ​សិស្ស និង​បងប្អូន​ជនជាតិ​ដើម​ភាគតិច បាន​ដង្ហែ​ក្បួន​ប្រឆាំង​សៀម​ឈ្លានពាន និង​បំផ្លាញ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តា​មាន់​ធំ តា​ក្របី តាម​ដងផ្លូវ​ជាតិ​លេខ​៧៦ ចាប់ពី​នៅ​រង្វង់​មូល​គោព្រៃ ឆ្ពោះទៅ​វិមាន​ឯករាជ្យ ក្រុង​សែន​មនោរម្យ ។

ក្នុង​ក្បួន​ដង្ហែ​ដែល​មាន​ប្រវែង​ជិត​២​គីឡូម៉ែត្រ គេ​បាន​មើលឃើញ​ពី​ពាក្យស្លោក​ជា​ច្រើន ដែល​ប្រជាពលរដ្ឋ​បាន​កាន់ ហើយ​ស្រែក​ថ្កោលទោស អំពើ​អមនុស្សធម៌​របស់​កងទ័ព​សៀម មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​កម្ពុជា ខណៈ​ដែល​ចោរ​សៀម​ទាំងនោះ បាន​ប្រើប្រាស់​សុ​ទ្ឋ​តែ​អាវុធ​ធុន​ធ្ងន់ ផ្តាច់ផ្តិល​អាយុជីវិត​កងទ័ព និង​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់ ។

ក្រៅពី​ការ​អំពាវនាវ​ដល់​មជ្ឈដ្ឋាន​អន្តរជាតិ​ជួយ​អន្តរាគមន៍​ដល់​ប្រទេស​កម្ពុជា​ពី​ការ​ឈ្លានពាន​ដ៏​សាហាវឃោរឃៅ​ពី​សំណាក់​ចោរ​សៀម​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បំផ្លាញ​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ក្បួន​មហាជន​ក៏​បាន​ថ្លែង​អំណរ​អប​សារ​ទរ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ច្បាំង​ផ្នែក​ការទូត​រហូត​ធ្វើ​ឲ្យ​សត្រូវ​បច្ចាមិត្ត ទទួលយក​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ទាំង​បង្ខំ​នា​ពាក់កណ្តាល អ​ធ្រា​ត​នា​ថ្ងៃ​ទី​២៩ កក្កដា ។

ទន្ទឹម​នេះ ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ ឥ​ស្លា​ម​សាសនា គ្រឹ​ស្ត​សាសនា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និង​បងប្អូន​ជនជាតិ​ដើម​ភាគតិច ទូ​ទាំង​ខេត្តមណ្ឌលគិរី ដែល​នៅ​សមរភូមិ​ជួរ​ក្រោយ សូម​រួមសុខ រួមទុក្ខ លើកទឹកចិត្ត ផ្ដល់​កម្លាំងចិត្ត និង​ជួយ​គាំទ្រ​តាម​គ្រប់​រូបភាព ជូន​ដល់​បង​ៗ​យុទ្ធ​ជន វីរ​កងទ័ព​ដ៏​ក្លាហាន ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ