ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ក្រសួងការពារជាតិ​កម្ពុជា នាំ​បណ្តា​អង្គទូត អនុព័ន្ធយោធា​បរទេស ចុះ​ឃ្លាំមើល​ព្រំដែន​ដោយ​ផ្ទាល់

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹង​ថា ៖ «​កងទ័ព​កម្ពុជា បាន​គោរព​បទ​ឈប់​បាញ់ ចាប់តាំងពី​ម៉ោង​០០:០០​យប់មិញ រហូត​មក​ដល់​បច្ចុប្បន្ន ប្រកបដោយ​ភាព​អត់ធ្មត់ យើង​ច្រាន​ចោលការ​លើក​ឡើង​របស់​កងទ័ពជើងគោក​ថៃ និង​បណ្តា​ព័ត៌មាន​របស់​ថៃ ដែល​បាន​ចោទ​កម្ពុជា រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​» ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា ថ្ងៃនេះ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​កម្ពុជា នឹង​ដឹកនាំ​បណ្តា​អង្គទូត អនុព័ន្ធយោធា​បរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ទៅ​ឃ្លាំមើល​ទាំង​ទីតាំង ទាំង​សភាពការណ៍​ជាក់ស្តែង​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់​ទៀត​ថា ៖ ព្រឹក​មិ​ញ​ខ្ញុំ​ក៏​បាន​ទំនាក់ទំនង (​តាម​ទូរ​សព្ទ​) ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​ថៃ ពិភាក្សា​គ្នា​លើ​បញ្ហា​មួយ​ចំនួន ដែល​បាន​កើតឡើង ក្នុងអំឡុងពេល​អនុវត្ត​បទ​ឈប់​បាញ់​។ នា​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ ខាង​មុន​នេះ ក្រសួងការពារជាតិ​កម្ពុជា នឹង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ GBC ដែល​មានការ​ចូលរួម​ពី​ភាគី​ថៃ នៅ​រាជធានី​ភ្នំពេញ យោង​តាម​សេចក្តីថ្លែងការណ៍​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ