រាជធានីភ្នំពេញ ៖ ជប៉ុនបានចាត់ទុកទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃរដ្ឋាភិបាលជប៉ុនចាត់ទុកថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុន បាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង ។
សេចក្តីថ្លែងការណ៍ប្រទេសជប៉ុនសូមចូលរួមសាទរប្រទេសកម្ពុជា និងថៃ ដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ។ ប្រទេសជប៉ុន ក៏សូមសម្តែងការវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយរួមមានប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិសេសលើកនេះ និងសហរដ្ឋអាម៉េរិក ដែលជាសហអ្នករៀបចំ ។
ជាមួយគ្នានោះដែរ រដ្ឋាភិបាលជប៉ុន នឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ។
សូមជម្រាបថា ការលើកឡើងរបស់ជប៉ុនបន្ទាប់ពីកម្ពុជា-ថៃ បានព្រមព្រៀងឲ្យមានបទឈប់បាញ់កាល់ពីយប់ម៉ោង១២អធ្រាត្រ ដោយម៉ាឡេស៊ី ជាប្រធានអាស៊ានជាអ្នកសម្របសម្រួលតាមសំណើររបស់អាមេរិក ៕
ចែករំលែកព័តមាននេះ