ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ វាយតម្លៃ​ខ្ពស់ និង​អរគុណ​កងទ័ព​កម្ពុជា​-​ថៃ ដែល​បាន​គោរព អនុវត្ត​នូវ​កិច្ច​ព្រៀង​បទ​ឈប់​បា.ញ់

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​កម្ពុជា បានការ​វាយតម្លៃ​ខ្ពស់ និង​អរគុណ​កងទ័ព ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​កម្ពុជា បានការ​វាយតម្លៃ​ខ្ពស់ និង​អរគុណ​កងទ័ព ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដែល​បាន​គោរព និង​អនុវត្ត ​នូវ​កិច្ច​ព្រៀង​បទ​ឈប់​បាញ់​ និង​បង្កើត​ឲ្យ​មានការ​ប្រជុំ​ថ្នាក់​ភូមិភាគ ប្រកបដោយ​ជោគជ័យ​ ។

យោង​តាម​សំ​ណេ​រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ​បាន​បង្ហោះ​សារ​ទាំងស្រុង​ដូច្នេះ​ថា «​ទោះ​មានការ​ឈប់​បាញ់ តែ​ខ្ញុំ​មិន​បាន​សម្រាក​ច្រើន​ទេ​។ យប់មិញ​ ខ្ញុំ​សម្រាក​បាន​ជាង​២​ម៉ោង និង​បន្តការងារ​ហូត​ពេល​នេះ ដែល​នឹង​អាច​បន្ត​រហូត​ម៉ោង​៧​ល្ងាច ឬ​លើស​ពី​នេះ ​ទៅ​តា​មកា​រវិ​វត្ត ​នៃ​សភាព​ការ​។ កិច្ចការ​របស់ខ្ញុំ​ ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃ ២៨ ឆ្លង​ចូល​ថ្ងៃ​២៩ កក្កដា ២០២៥​នេះ គឺ​ជួយ​ជ្រោមជ្រែង​អនុវត្ត​ នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ធានា​ថា​ សង្គ្រាម​នឹង​ត្រូវ​បិទ​បញ្ចប់ ជំនួស​ដោយ​សន្តិភាព ​។

សម្តេច​បញ្ជាក់​ថា ​៖ “​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​សូម​អរគុណ​កងទ័ព ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដែល​បាន​គោរព និង​អនុវត្ត​ នូវ​កិច្ច​ព្រៀង​នេះ និង​បង្កើត​ឲ្យ​មានការ​ប្រជុំ​ថ្នាក់​ភូមិភាគ ប្រកបដោយ​ជោគជ័យ​។ សូម​រួម​គ្នា​ការពារ​សន្តិភាព ដើម្បី​ជៀសវាង​បាត់​សន្តិភាព ទើប​ស្វែងរក​សន្តិភាព​ដែល​ជា​រឿង​ដ៏​លំបាក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ