ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​សមាគម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ជួយ​សម្រាល​ដល់​គ្រួសារ​កងទ័ព និង​ជនភៀសសឹក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សារ​ស្នើ​ដល់​សមាគម​ធនាគារ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សារ​ស្នើ​ដល់​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ ដល់​ង​កម្លាំងប្រដាប់អាវុធ​នៅ​សមរភូមិ​មុខ គ្រួសារ​យោធិន​ពលី យោធិន​រង​របួស និង​ប្រជា​ជនភៀសសឹក យ៉ាង​ដូច្នេះ​ថា ៖ «​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្តាល​ឱ្យ​យោធិន​មួយ​ចំនួន ត្រូវ​ពលី របួស ពិការ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ក្លាយជា​ជនភៀសសឹក មិន​អាច​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​បាន ។

១. សម្រាប់​យោធិន និង​នគរបាល​ជាតិ ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ គ្រួសារ​យោធិន​ពលី របួស ពិការ ៖
-​រាជរដ្ឋាភិបាល​បាន​រៀបចំ និង​កំពុង​អនុវត្ត នូវ​កញ្ចប់​គោលនយោបាយ​សម្រាប់​គ្រួសារ​យោធិន​ពលី យោធិន​រង​របួស ពិការ ។
-​ខ្ញុំ​បាន​ចេញ​បទបញ្ជា​ឲ្យ​ក្រសួងការពារជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​រៀបចំ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ពិសេស​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ទាំង​យោធា ទាំង​នគរបាល​ជាតិ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នៅ​ពេល​នេះ ។
-​ចំពោះ​យោធិន និង​កង​នគរបាល​ជាតិ​ដែល​បាន​ពលី ឬ​ធ្លាក់ខ្លួន​ពី​ការ​មិន​អាច​បំពេញភារកិច្ច​បន្ត​បាន រាជរដ្ឋាភិបាល​នឹង​ផ្ដល់​ក្របខ័ណ្ឌ​ឲ្យ​សាច់ញាតិ​បង្កើត​របស់​គាត់​មួយ​រូប​បាន​ចូល​បម្រើ​ប្រទេស​ជាតិ​នៅ​អង្គភាព​ដែល​គាត់​បំពេញភារកិច្ច​មុន​ពលី​ឬ​ធ្លាក់ខ្លួន​ពិការ ។

២. សម្រាប់​យោធិន និង​នគរបាល​ជាតិ ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ គ្រួសារ​យោធិន​ពលី យោធិន​របួស ពិការ និង​ប្រជាពលរដ្ឋ​ដែល​ជា​ជនភៀសសឹក ៖
-​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ផ្ដល់​កិច្ច​អន្តរាគមន៍​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ជនភៀសសឹក​។
-​ដើម្បី​ចលនា​ការ​ចូលរួម​បន្ថែម ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​របស់​យើង ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​សកម្ម នៅ​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​នៅ​ក្នុង​តំបន់​ប្រយុទ្ធ ក៏​ដូច​ជា​គ្រួសារ​យោធិន​ពលី យោធិន​រង​របួស ពិការ និង​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក ដោយសារ​ការ​ប្រយុទ្ធ​គ្នា នៅ​ពេល​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ