រាជធានីភ្នំពេញ ៖ នៅថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានដឹកនាំថ្នាក់ក្រសួងការពារជាតិកម្ពុជា បានដឹកនាំបណ្តាអង្គទូតនិងអនុទ័ពយោធាបរទេសប្រចាំនៅកម្ពុជា នឹងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនូវព្រំដែនកម្ពុជា-ថៃ ដែលមាន
ជម្លោះ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៥លោកជំទាវឧ ត្តមសេនីយ៍ ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ដើម្បីបង្ហាញអំពីឆន្ទះយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិកម្ពុជា បានដឹកនាំបណ្តាអង្គទូត បណ្តាអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំ មើលទាំងទីតាំង និងសភាពការណ៍ជាក់ស្តែងទៅ លើបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា «កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ ក្នុងការគោរព អនុវត្តលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងការរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដោះស្រាយដោយយុត្តិធម៌ យូរអង្វែងចំពោះស្ថានការណ៍»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា តាមរយៈការបង្ហាញសុឆន្ទះក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃនេះដែរ ក្នុងនោះក៏មានការបង្ហាញចំណាប់
អារម្មណ៍គាំទ្រ និងទទួលស្គាល់សុឆន្ទះរបស់កម្ពុជាយ៉ាងខ្លាំងពីសំណាក់អនុព័ន្ធយោធារបស់
បណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមហាអំណាចមួយចំនួនដែលមានចំនួនសរុប១៣ប្រទេស។
អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងផងថា កងទ័ពកម្ពុជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះតាមរយៈច្បាប់អន្តរជាតិនិងដោះស្រាយតាមសន្តិវិធី ។ កម្ពុជាចង់បានព្រំដែនមួយជាមួយប្រទេសជិតខាងទាំងអស់ដែលជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការនិ ងការ អភិវឌ្ឍន៍។
ជាមួយគ្នានោះដែរ លោកជំទាវបានឲ្យដឹងថា ដើម្បីទទួលបានមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងបង្កើតក្រុមអង្កេតការណ៍មានអនុព័ទ្ធម៉ាឡេស៊ីជាប្រធាន ហើយចុះអង្កេតការណ៍នៅថ្ងៃទី ៣០កក្ក ដា នេះ ក្នុងគោលបំណង គឺធ្វើយ៉ាងណាឲ្យពិតប្រាកដនូវនីតិវិធី ដំណើរការនៃកិច្ចព្រមព្រៀងឲ្យដំណើរការល្អ។ មេបញ្ជាការកងទ័ពម៉ាឡេស៊ីបានលើកឡើងថានឹងបង្កើតក្រុមសង្កេតការណ៍ចំនួន២ ដោយមួយក្រុមមានអនុព័ន្ធម៉ាឡេស៊ីជាប្រធាន ហើយមួយក្រុមទៀតមានអនុ ព័ន្ធម៉ា ឡេស៊ីនៅថៃជាប្រធាន ដើម្បីចេញសង្កេតការណ៍។
សូមជម្រាបថា ការលើកឡើងរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាអ្នកនាំពាក្យ ក្រសួងការពារជាតិ បន្ទាប់ពីមានបទឈប់បាញ់ដែលមាន ការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីស្តីទីថៃកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ