ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា​បដិសេធ​ការ​ចោទប្រកាន់​​របស់​ថៃ​ថា​ កម្ពុជា​រំលោ.ភ​លើ​បទ​ឈប់​បា.ញ់​

21 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​ថៃ​អំពី​ការ​រំលោភ​បទ​ឈប់​បាញ់ និង​សម្តែង​នូវ​អំ ណរ​គុណ យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ដែល​បាន​ដើរតួ​នាទី​ដ៏​សំ…

​រាជធានី​ភ្នំពេញ​៖​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​ថៃ​អំពី​ការ​រំលោភ​បទ​ឈប់​បាញ់ និង​សម្តែង​នូវ​អំ ណរ​គុណ យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ដែល​បាន​ដើរតួ​នាទី​ដ៏​សំ ខាន់​ក្នុង​ការ​សហការ​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ នៅ​ទីក្រុង ពូ​ត្រា​រៃ​យ៉ា នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​ដោះស្រាយ​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ​។

​ឯកឧត្តម ជុំ សុន្ទរី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន លើក​ឡើង ក្ន​ង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែកក្កដា ឆ្នាំ​២០២៥​ថា​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​ការ ចូលរួម​នេះ​បាន ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កិច្ច​សន្ទនា​។ ក្នុង​នាម​ជា​ភាគី​ដែល​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សន្តិភាព កម្ពុជា​បាន​បញ្ជាក់ យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ខ្លួន​ចំពោះ​ការ​អនុវត្ត​យ៉ាង​ពេញលេញ និង​ឥត​ងាករេ នូវ កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្រេច​បាន​រវាង​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ ទីក្រុង​ពូ​ត្រា​សៃ​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី​។

​ឯកឧត្តម​បាន​បញ្ជាក់​ថា​៖«​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​រក្សា​បទ​ឈប់​បាញ់​នេះ​គឺ​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​។ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែ​សោះ ដែល​អាច​ចាត់ ថា​ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​ដែល​បាន​ព្រមព្រៀង​គ្នា ដែល​នេះ​ជា​ការណ៍​ផ្ទុ យ​ស្រឡះ​ពី​ពាក្យ ចោទប្រកាន់​មាន​លក្ខណៈ​ប្រឌិត​នៅ​ក្នុង​សេចក្តី​ថ្លែ ង​ការណ៍​ផ្លូវការ​របស់​រាជ​រដ្ឋាភិបាល​ថៃ ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ »​។​

​ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​សូម​ច្រាន​ចោ ល​យ៉ាង ដាច់​អហ​ង្គ​ការ​ចំពោះ​ការ​ចោទប្រកាន់ ដែល​មាន លក្ខណៈ បំភាន់ និង​ប្រឌិត បំភ្លៃ​ការ​ពិត ជាក់ ស្តែង និង​គំរាមកំហែង​ប្រកបដោយ​គ្រោះថ្នាក់​ដល់​ជំនឿ ទុកចិត្ត និង​ការ​សន្ទនា ដែល​ចាំបាច់ សម្រាប់​នាំ​មក​នូវ​សន្តិភាព​យូរអង្វែង​។​

​ឯកឧត្តម​ថា​៖«​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​គ្មាន​ចេតនា​បំពាន​ប ទ​ឈប់​បាញ់​គ្នា​នៅ ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ពេល​អនាគត​។ គោលដៅ​ចម្បង របស់​កម្ពុជា​គឺ​មិនមែន​ត្រឹមតែ​ធា នា​ឱ្យ​ទទួល​បាន​នូវ​សន្តិភាព​ប៉ុណ្ណោះ​នោះ​ទេ គឺ​ចង់​ឲ្យ​សន្តិភាព​នេះ ឋិតថេរ​យូរអង្វែង​ថែម​ទៀត ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ និង​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​»​។

​ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ដែល​បាន​រួសរាន់​បញ្ជូន​គណៈប្រតិភូ​ដឹកនាំ ដោយ​អគ្គ​មេ​ប ញ្ជា​ការ កងកម្លាំង​ការពារ​ជាតិ​ប្រទេស​ម៉ា​ឡេ​ស៊ី ទៅ​ប្រទេស​ថៃ មក​ប្រ​ទេ ស​កម្ពុជា ទាំង​ព្រឹក ព្រលឹម​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា​លើ​ការ​បង្កើត​យន្តកា រ​លម្អិត​សម្រាប់​ការ អនុវត្ត ការ​ផ្ទៀងផ្ទាត់ និង ធ្វើ​សេចក្តីរាយការណ៍​អំពី​បទ​ឈប់​បាញ់​។

​ជាមួយ​គ្នា​នោះ​ដែរ​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដើម្បី​លើក​ស្ទួយ​តម្លាភាព និង គណនេយ្យ​ភាព ក្រុម​អ្នក​សង្កេតការណ៍​មួយ​មិន​លំអៀង ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង សម្រប​សម្រួលការ​អនុ​វត្តបទ​ឈប់​បាញ់​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព នឹង​ត្រូវ​បាន​បង្កើត ឡើង​ក្នុង​ពេល​ដ៏​ឆាប់ ស្រប​តាម​សេចក្តី​ចែង​ក្នុង​សេចក្តី​ប្រកាស ព័ត៌មាន​រួម​នៃ​កិច្ចប្រជុំ​ពិសេស ដែល បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ពូ​ត្រា​រៃ​យ៉ា ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ។

​រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ឥត​ងាករេ ចំពោះ ការ គោរព​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ស្មារតី រឹង​មាំ​នៃ កិច្ច​សហប្រតិបត្តិការ​ពហុភាគី ។ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង​ក្នុង ការ​ចូលរួម​ដោ យ​ស្ថាបនា ជាមួយ​ប្រទេស​ថៃ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ យូរអង្វែង និង​តាម​សន្តិវិធី​ចំពោះ ស្ថានភាព​បច្ចុប្បន្ន ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​អ​ធិ ប​តេ​យ្យ ភាព បូរណភាព​ទឹកដី និង​សេចក្តី​ថ្លៃថ្នូរ​ទៅ វិញ​ទៅ​មក​របស់​ប្រជាជាតិ​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ