ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជិត១ម៉ឺននាក់ នៅខេត្តមណ្ឌលគិរី ដង្ហែក្បួនប្រឆាំងថៃឈ្លានពាន និងបំផ្លាញ​ប្រាសាទព្រះវិហារ

1 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធប្រមាណជិត១ម៉ឺននាក់ បានចូលរួមក្នុងការដង្ហែក្បួនប្រឆាំងថៃឈ្លានពាននិងបំផ្លាញ​ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក។ ​ការណ៍នេះបានធ្វើឡើងនៅព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥​ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា…

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធប្រមាណជិត១ម៉ឺននាក់ បានចូលរួមក្នុងការដង្ហែក្បួនប្រឆាំងថៃឈ្លានពាននិងបំផ្លាញ​ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក។

​ការណ៍នេះបានធ្វើឡើងនៅព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥​ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ​ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ព្រមទាំង​ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ អ៊ិស្លាមសាសនា គ្រឹស្តសាសនា លោកគ្រូ អ្នកគ្រូ យុវជន និស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី យ៉ាងច្រើនកុះករ ក្នុងគោលបំណងប្រឆាំងនឹងថៃឈ្លានពាន និងបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ។

សូមបញ្ជាក់ថាពិធីនេះបានរៀបចំធ្វើឡើងនៅរង្វង់មូលគោព្រៃស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ