ខេត្តឧត្ដរមានជ័យ៖ វីរនគរបាលចំនួន៤រូប បានរងរបួស កំលុងពេលប្រយុទ្ធនៅក្នុងសមរភូមិក្តៅ ថៃឈ្លានពានកមកលើកម្ពុជា ក្នុងបុព្វហេតុការពារទឹកដីដូនតា។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថាវីរនគរបាលដែលរងរបួស ពេលប្រយុទ្ធនៅក្នុងសមរភូមិ ចំនួន ០៤នាក់ រួមមាន៖ ១.លោកវរសេនីយ៍ទោ សាំង សារឿន, ២.លោកអនុសេនីយ៍ឯក អ៊ូ ស៊ីថា, ៣.លោកអនុសេនីយ៍ត្រី ខឿង តុល, ៤.លោកវរសេនីយ៍ត្រី ធិន ធឿត ជាការលើកទឹកដល់វីរភាពនគរបាលការពារព្រំដែនគោក ដែលលោកបានតស៊ូប្រយុទ្ធដើម្បីការបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។
សូមជម្រាបជូនថា នៅថ្ងៃទី២៩ ខែកក្កដានេះ ក្នុងជំនួបពិភាក្សារវាងមេយុទ្ធភូមិភាគទី៤ កម្ពុជាជាមួយមេភូមិភាគទី១ថៃ ភាគីទាំងពីរបានព្រមព្រៀងឈប់បាញ់ មិនបន្ថែម កងទ័ព និងមានបញ្ហាផ្សេងៗត្រូវស្នើទៅថ្នាក់លើ៕
ចែករំលែកព័តមាននេះ