លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្ទនាជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ និងអបអរសាទរចំពោះប្រទេសទាំងពីរ ដែលសម្រេចបានបទឈប់បាញ់នៅម៉ោង ១២ រំលងអធ្រាត្រនេះ ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោក ដោយចូលរួមអបអរសាទរប្រទេសកម្ពុជា និងថៃ បានឈានដល់បទឈប់បាញ់ និងសន្តិភាព ។
លោកប្រធានាធិបតី ៖ «ការបញ្ចប់សង្គ្រាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់លោកឲ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះ ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើន ក្នុងរយៈពេលត្រឹមតែប្រាំមួយខែ ខ្ញុំមានមោទនភាព ដែលបានក្លាយជាប្រធានាធិបតីសន្តិភាព!» ៕
ចែករំលែកព័តមាននេះ