ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បង់​ក្លា​ដេ​ស​ផ្ទុះ​ការ​តវ៉ា​ ក្រោយមិនបើកប្រាក់ខែឱ្យ​៤ខែ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្មករ​សំណង់​បុរី​មួយកន្លែង ជា​ជនជាតិ​បង់​ក្លា​ដេ​សប្រមាណ​ជាង​៧០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា ដើម្បី​ទាមទារ​ប្រាក់ខែ​ចំនួន​៤​ខែ ដែល​ក្រុមហ៊ុន​មិន​បាន​បើក​ប្រាក់ខែ​អោយ​។ ការ​ប្រមូលផ្តុំគ្នា​​តវ៉ា​​របស់​ក្រុមកម្មករខាងលើនេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែសីហា ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ ​កម្មករ​សំណង់​បុរី​មួយកន្លែង ជា​ជនជាតិ​បង់​ក្លា​ដេ​សប្រមាណ​ជាង​៧០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា ដើម្បី​ទាមទារ​ប្រាក់ខែ​ចំនួន​៤​ខែ ដែល​ក្រុមហ៊ុន​មិន​បាន​បើក​ប្រាក់ខែ​អោយ​។

ការ​ប្រមូលផ្តុំគ្នា​​តវ៉ា​​របស់​ក្រុមកម្មករខាងលើនេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែសីហា ឆ្នាំ ២០២០ ដោយ​កម្មករ​ទាំងនោះ​​បាន​ជួប​ប្រមូល​ម្តុំ​គ្នា នៅ​មុខ បុរី​​មួយកន្លែង​ ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ​ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

​តាម​ប្រភពពី​ជនជាតិ​បង់​ក្លា​ដេ​ស​ដែល​​មកធ្វើ​​ការ​តវ៉ាបានអោយ​ដឹង​ថា​ ពួក​គាត់​ចំនួន ៧៣​នាក់​ ដែល​បាន​ធ្វើការ​ជា​កម្មករ​សំណង់​បុរី​​ខាងលើ អស់​រយៈ​ពេល​៤​ខែ​មក​ហើយ ពុំ​ត្រូវ​បាន​បើក​ប្រាក់ខែ​អោយ​នោះ​ទេ​ ដោយ​មេការ​ប្រាប់​ថា ក្រុមហ៊ុន​មិន​ទាន់​បើកប្រាក់​អោយ​។ ដោយសារ​តែ​ធ្វើការ អត់​បាន​ប្រាក់ ​ទើប​ពួក​គាត់​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​នាំ​គ្នា​តវ៉ា ទាមទារ​ប្រាក់ខែ​តែ​ម្តង ។

​តាម​ប្រភពព័ត៌មាន​​បាន​អោយ​ដឹង​ថា ​បន្ទាប់​ពី​​មាន​កម្មករជា​ជនជាតិ​បង់​ក្លា​ដេ​ស​បាន​ធ្វើការ​តវ៉ារួចមក​ ខាង​តំណាង​ក្រុម​ហ៊ុន​បុរី ក៍បាន​ចេញ​មក​បំភ្លឺ​ថា មិន​បាន​ពាក់ព័ន្ធ​នឹង​បុរី​នោះ​ទេ គឺ​ក្រុមហ៊ុន​បាន​បើកប្រាក់​ថ្លៃ​ពលកម្ម​កម្មករ​អោយ​ទៅ​មេការ​អស់ហើយ​។​

នៅ​ព្រឹក​នោះ​ដែរ​ អាជ្ញាធរ និង​សមត្ថកិច្ច សង្កាត់​ខណ្ឌ​ជ្រោយចង្វារ ក៍បាន​ចុះ​ទៅ​សួរនាំ និង​ជួយ​សម្របសម្រួល ដោយ​ហៅ​មេការ​សំណង់ និង​ជាងសំណង់​ទៅ​ជួប​ដោះស្រាយ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍ ព្រែក​លៀប ។

តាម​ប្រភពព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​ក្នុង​ការជួប​​ដោះស្រាយ​ខាងលើ​នោះ​ ខាង​មេការ​សំណង់​ដែល​នាំ​ជនជាតិ​បង់​ក្លា​ដេ​ស​​ខាងលើនោះ​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ក៍បាន​សន្យា​ថា នឹង​បើក​ប្រាក់ខែ​អោយ​កម្មករ​សំណង់​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ខាង​មុខ​នេះ ហើយ​កម្មករ​ក៍បាន​ឯកភាព និង​ទះដៃ​អបអរ​ផង​ដែរ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ