ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO កត់សម្គាល់​ឃើញ​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​រងគ្រោះ​ដោយ​កូវីដ​​លើ​ពិភព​លោក

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅ​បន្ត​ខ្លាំងក្លា​លើ​ពិភពលោក ប៉ុន្តែ​បណ្ដា​ទិន្នន័យ​ប្រចាំ​ស​ប្ដា​ហ៍​ចុង​ក្រោយ​ទាំងឡាយ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ សីហា ដោយ​អង្គការ​សុខភាព​ពិភព​លោក…

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅ​បន្ត​ខ្លាំងក្លា​លើ​ពិភពលោក ប៉ុន្តែ​បណ្ដា​ទិន្នន័យ​ប្រចាំ​ស​ប្ដា​ហ៍​ចុង​ក្រោយ​ទាំងឡាយ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ សីហា ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO បង្ហាញ​ពី​ការ​ចុះ​ថយ​នៃ​ការ​ឆ្លង​ក្នុង​តំបន់​ជា​ច្រើន លើកលែងតែ​នៅ​អា​ស៊ី ​និង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ។

អ្នក​ឆ្លង​វីរុស​ថ្មី​ជាង​១,៧​លាន​នាក់ និង​អ្នកបាត់​បង់​ជីវិត​​ថ្មី​ជាង​៣៩.០០០​នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ ដោយ WHO កាលពី​ស​ប្ដា​ហ៍​មុន​(១៧​ទៅ​២៣​សីហា​) ដែល​នោះ​តំណាង​ឲ្យ​ការ​ចុះ​ថយ​ប្រមាណ​ជា​៥%​នៃ​អ្នក​ឆ្លង​ថ្មី និង​១២%​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត ​បើ​ប្រៀបធៀប​ទៅ​នឹង​ស​ប្ដា​ហ៍​មុន​នេះ​(១០​ទៅ​១៦ សីហា​) ។

WHO បន្ត​ទៀត​ថា​ការ​ចុះ​ថយ​នោះ​កត់​សម្គាល់​ឃើញ​គ្រប់​តំបន់ លើកលែងតែ​នៅ​អា​ស៊ី និង​​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ។ ទ្វីបអាមេរិក​នៅ​តែ​ជា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ
តំណាង​ឲ្យ​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​និង​៦២%​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត កត់សម្គាល់​ឃើញ​កាលពី​ស​ប្ដា​ហ៍​មុន ។ ប៉ុន្តែ​តំបន់​នោះ​ដែល​ការ​ឆ្លង​រាលដាល​នៃ​វីរុស​មាន​ខ្លាំង​បំផុត ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​ចុះ​ថយ​១១% និង​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ធ្លាក់​ចុះ​១៧% មួយ​ផ្នែក​ដោយសារ​ការ​ចុះ​ថយ​នៃ​ការ​ឆ្លង​នៅ​សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល ជា​ប្រទេស​២​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​លើ​ពិភពលោក ។

ទោះបី​យ៉ាងណា​ប្រទេស​និង​ដែនដី​ជា​ច្រើន​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន​និង​កា​រ៉ា​អ៊ី​ប ចំនួន​អ្នក
ឆ្លង​និង​ចំនួន​អ្នក​ស្លាប់​នៅ​មានការ​កើនឡើង រយៈ​ពេល​៧​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល WHO ថា អាច​បណ្ដាល​មក​មួយ​ផ្នែក​ពី​ការ​បើក​ទេសចរណ៍​ឡើង​វិញ ។ អា​ស៊ីជា​តំបន់​ទី​២​រង​ការ​ប៉ះពាល់​ខ្លាំង​កត់សម្គាល់​ឃើញ​ការ​កើន​៤%​នៃ​ចំនួន​អ្នក​ឆ្លង និង​អ្នក​បាត់​បង់​ជីវិត​​ថ្មី​កាលពី​ស​ប្ដា​ហ៍​មុន ។ ឥណ្ឌា​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​នៃ​តំបន់ ដោយ​តាម WHO ថា​ប្រទេស​នោះ​មាន​អ្នក​ឆ្លង​ថ្មីដល់​ទៅ​ជាង​៤៥៥.០០០​នាក់​កាលពី​ស​ប្ដា​ហ៍​មុន ។

តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​ក៏​កត់សម្គាល់​ឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​កើនឡើង​៤% តែ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​បែរជា​មានការ​ចុះ​ថយ​៥% ដែល​នាំ​ឲ្យ​តំបន់​នោះ​ជួប​ប្រទះ​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដល់​ស​ប្ដា​ហ៍​ទី​៦​ជាប់​គ្នា ។

នៅ​អឺរ៉ុប​ដែល​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​បន្ត​កើនឡើង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ សង្វា​ក់​នៃ​ការ​ឆ្លង​បាន​ចុះ​ថយ​បន្តិច​មក​ត្រឹម​១%​កាលពី​ស​ប្ដា​ហ៍​មុន ។ ចំនួន​អ្នក​ស្លាប់​ថ្មី​នៅ​អឺរ៉ុប​ក៏បន្ត​​ចុះ​ថយ​ដល់​១២% ។ តែ WHO កត់សម្គាល់​ថា ប្រទេស​អឹ​រ៉ុ​ប​ទាំងអស់​ពុំ​ធ្លាប់​ជួប​ការ​ចុះ​ថយ​បែប​នោះ​ឡើយ ខណៈ​អេ​ស្ប៉ា​ញ​កត់សម្គាល់​ឃើញ​ការ​កើន​ប្រចាំ​ស​ប្ដា​ហ៍​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដល់​ទៅ​២០០%​ឯណោះ ។

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ចំនួន​អ្នក​ឆ្លង​លើ​ពិភពលោក​មក​ដល់​ថ្ងៃ​ទី​២៥ សីហា មាន​ដល់​២៣.៦៨០.២៦៧​នាក់​ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​៨១៣.៨៤៣​នាក់ ។ រីឯ​ចំនួន​អ្នកព្យាបាល​ជា​សះស្បើយ​វិញ​មាន​១៥.៣៦០.៦៨៥នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ