ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ពាក្យ​ចចាមអារ៉ាម​ថ្មី​ក្រុង​ព្យុ​ង​យ៉ាង​ ផ្សាយ​បណ្ដា​រូបភាព​លោក​គី​​ម​​ ជុង​អ៊ុន

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌​មាន​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២៦ សីហា បាន​​ចេញ​ផ្សាយ​​បណ្ដា​រូបភាព របស់​លោក​គី​ម ជុង​អ៊ុ​ន ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​ដែល​ផ្ដោត​លើ​វីរុស​COVID-19 និង​ការ​គំរាមកំហែង​នៃ​ព្យុះ​ទី​ហ្វុ​ង​មួយ…

ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌​មាន​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២៦ សីហា បាន​​ចេញ​ផ្សាយ​​បណ្ដា​រូបភាព របស់​លោក​គី​ម ជុង​អ៊ុ​ន ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​ដែល​ផ្ដោត​លើ​វីរុស​COVID-19 និង​ការ​គំរាមកំហែង​នៃ​ព្យុះ​ទី​ហ្វុ​ង​មួយ ខណៈ​ស្ថានភាព​សុខភាព​របស់​លោក​មាន​លេច​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​បរទេស​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

ផ្នែក​សើ​ុ​ប​ការណ៍​កូរ៉េ​ខាងត្បូង​ធ្លាប់​បាន​អះអាង​ជា​ពិសេស​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​បានរំលែក​អំណាច​មួយ​ចំនួន​ឲ្យ​ដល់​ប្អូនស្រី​ពៅ​របស់លោក លោកស្រី​គី​ម​យ៉ូ​ជុង​មក​ពី​បញ្ហា​លោក​កើត​រោគ​ទប់​ប្រមល់ ។ ចំណែកឯ​អតីត​ទីប្រឹក្សា​ម្នាក់​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​គី​ម​ដេ​យុង មុន​នេះ​និយាយ​តាម FACEBOOK ថា លោក​គិត​ថា​លោក​គី​ម ជុង​អ៊ុ​ន កំពុង​ស្ថិត​ក្នុង​ស្ថាន
ភាព​សន្លប់​មិនដឹង​ខ្លួន​តែ​ដោយ​មិន​បាន​លើក​ពី​ភស្ដុ​តាង​ណាមួយ​ឡើយ ។

ប៉ុ​ន្ទែ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​ថា លោក​គី​ម ជុង​អ៊ុ​ន កាល
ពី​ថ្ងៃ​ទី​២៥ សីហា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មាធិការ​កំពូល​បំផុត​នៃ​បក្ស​ពលករ​កូរ៉េ
ដោយ​កិច្ចប្រជុំ​នោះ ផ្ដោត​លើ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ។

ចំណែក​កាសែត​កូរ៉េ​ខាងជើង RODONG SINMUN បាន​ចេញផ្សាយ​បណ្ដា​រូបភាព​នៃ​កិច្ចប្រជុំ ដែល​គេ​អាច​ឃើញ​លោក​គី​ម ជុង​អ៊ុ​ន ស្លៀកពាក់​ពណ៌​ស ថ្លែង​ទៅ​កាន់​បណ្ដា​អ្នក​នៅ​ជុំវិញ​លោក ។ តាម​រូបភាព​គេ​ឃើញ​លោក​កំពុង​តែ​ជក់បារី​ទៀត​ផង ។

អ្នក​ជំនាញការ​ជា​ច្រើន​មិនសូវ​ជឿ​លើ​បណ្ដា​ពាក្យ​ចចាមអារ៉ាម ស្ដី​ពី​ស្ថានភាព​សុខភាព​មេដឹកនាំ​កូរ៉េ​ខាងជើង​ឡើយ ។ ខាង​ផ្នែក​ស៊ើប​ការណ៍​កូរ៉េ​ខាងត្បូង​ក៏​មិន​ច្បាស់​ពី​ការ​ពិត​ដែល​កើត​មាននៅ​កូរ៉េ​ខាងជើង​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ