ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ផង ស្រី​ផង​៩៣​នាក់​ប្រមូលផ្តុំ​គ្នា​លេង​ថ្នាំ សមត្ថកិច្ច​ចូល​ឆ្មក់​ឃើញ​ស្តែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហ​ការ​ជាមួយនឹង​កម្លាំង​អន្តរាគមន៍​ពិសេស​បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ Go18 មួយ​កន្លែង ដែល​មាន​មនុស្ស​ប្រុស​ស្រី​ចូល​ទៅ​ប្រើប្រាស់​ថ្នាំ​ក្រ​វី​ផង និង​ជួញដូរ​គ្រឿងញៀន​ផង​ចំនួន​៩៣​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​1​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​26 ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហ​ការ​ជាមួយនឹង​កម្លាំង​អន្តរាគមន៍​ពិសេស​បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ Go18 មួយ​កន្លែង ដែល​មាន​មនុស្ស​ប្រុស​ស្រី​ចូល​ទៅ​ប្រើប្រាស់​ថ្នាំ​ក្រ​វី​ផង និង​ជួញដូរ​គ្រឿងញៀន​ផង​ចំនួន​៩៣​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​1​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​26 ខែសីហា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​206​កែង​ផ្លូវ​219 នៅ​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​1 ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ដោយ​ផ្ទាល់​ពី​លោកស្នងការ ឧត្តម ស​ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អោយ​កម្លាំង​ជំនាញ​គ្រប់​ផ្នែក ជា​ពិសេស​លោក​វរសេនីយ៍ឯក ប៊ុ​ន​សត្យា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​អោយធ្វើ​ការ​ស្រាវ​ជ្រាវ ទើប​ឈាន​ទៅ​ដល់​ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ខារ៉ាអូខេ​ខាងលើ (​ដែល​ជា​អតីត ឌឹ​ក​ព្រី​វេ​) តែ​បច្ចុប្បន្ន​បែរជា​បើក​មាន​បង្កប់​ទៅ​ដោយ​កន្លែង​ប្រើប្រាស់​នៃ​ថ្នាំ​ក្រ​វី​ទៅ​វិញ ។

ក្នុង​នោះ​សមត្ថកិច្ច​បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​ខាងលើ​នេះ បាន​ឃាត់ខ្លួន​មនុស្ស​ទាំងអស់​ចំនួន​៩៣​នាក់ ស្រី​40​នាក់ និង​ប្រុស​53​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​ខ្មែរ ទាំង​ចិន រួម​ទាំង​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ខារ៉ាអូខេ​ផង​ដែរ​។ ចំណែកឯ​រថយន្ត​វិញ​មាន​គ្រប់​ប្រភេទ​ចំនួន​18​គ្រឿង ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ រួម​ទាំង​ដប​ក្រ​វី និង​ថ្នាំ​ក្រ​វី​ជា​ច្រើន​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៩៣​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំងអស់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ដឹក​បញ្ជូន​ន​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់​ហើយ​។

គួរ​បញ្ជាក់​ថា ទីតាំង​ខារ៉ាអូខេ​ខាងលើ​នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​ម្តង​រួច​មក​ហើយ ព្រោះតែ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​បានឱ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​ផ្លាស់​ប្តូរ​ពី​ខារ៉ាអូខេ​ទៅ​ជា​ភោជនីយដ្ឋាន​វិញ ហើយ​ម្ចាស់​ទីតាំង​ក៏​បាន​សុំ​ច្បាប់​កែប្រែ​ពី​ខារ៉ាអូខេ​ទៅ​បើក​ជា​ភោជនីយដ្ឋាន Go18 ប៉ុន្តែ​ស្រាប់តែ​លើក​នេះ នៅ​តែ​បើក​ខារ៉ាអូខេ​ដដែល ថែម​ទាំង​មានការ​ជួញដូរ​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់ និង​ប្រើប្រាស់​ថ្នាំ​ក្រ​វី​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ