ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយកង​ឆ្មាំ​ជាតិ​​នៅ​រដ្ឋ​វី​ស្កុន​​សី​ុ​ន ក្រោយ​ប៉ូលិស​បា.ញ់​ជន​ស្បែក​ខ្មៅ​ម្នាក់​ច្រើន​​គ្រាប់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អភិបាល​រដ្ឋ​វី​ស្កុន​ស៊ី​ន កាលពី​ថៃ្ង​ទី​២៤​សីហា​បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងកម្លាំង​ឆ្មាំ​ជាតិ នៅ​ទីក្រុង​កេ​ណូ​សា ខណៈ​ការ​ប៉ះទង្គិច​គ្នា​នានា កើត​មាន​រវាង​កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ ២​យប់​ជាប់​ៗ​គ្នា​រួច​មក​ហើយ បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់​សំដៅ​ខ្នង​បុរស​ស្បែក​ខ្មៅ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៣​សីហា​មក​។ ពេល​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កង​ឆ្មាំ​ជាតិ​នោះ​អភិបាល​រដ្ឋ​វី​ស្កុន​សី​ុ​ន​លោក​TONY…

សហរដ្ឋអាមេរិក ៖ អភិបាល​រដ្ឋ​វី​ស្កុន​ស៊ី​ន កាលពី​ថៃ្ង​ទី​២៤​សីហា​បាន​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងកម្លាំង​ឆ្មាំ​ជាតិ នៅ​ទីក្រុង​កេ​ណូ​សា ខណៈ​ការ​ប៉ះទង្គិច​គ្នា​នានា កើត​មាន​រវាង​កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ ២​យប់​ជាប់​ៗ​គ្នា​រួច​មក​ហើយ បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់​សំដៅ​ខ្នង​បុរស​ស្បែក​ខ្មៅ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៣​សីហា​មក​។

ពេល​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​កង​ឆ្មាំ​ជាតិ​នោះ​អភិបាល​រដ្ឋ​វី​ស្កុន​សី​ុ​ន​លោក​TONY EVERS បាន​បរិហារ​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ការ​ប្រើ​កម្លាំង​ជ្រុល​ហួសហេតុ ក្នុង​ពេល​បាញ់ប្រហារ​នោះ​ហើយ​អំពាវនាវ ឲ្យ​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​របស់​សភា សំដៅ​ធ្វើការ​កែទម្រង់​កងកម្លាំង​ប៉ូលិស​។

ប្រមាណ​ជា​១​ម៉ោង​បន្ទាប់​ពី​នោះ អភិបាលក្រុង​កេ​ណូ​សា​ស្ថិត​នៅ​មាត់ទន្លេ​មី​ជី​ហ្គេ​ន ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​ទីក្រុង​MILWAUKEE បាន​ប្រឈម​មុខជា​មួយ​បាតុករ​ច្រើន​សឹ​ប​នាក់ ដែល​ទាមទារ​ឲ្យ​ចាប់ខ្លួន​បណ្ដា​ប៉ូលិស​ដែល​ចូលរួម​ក្នុង​ការ​បាញ់ប្រហារ​នោះ​។

បាតុករ​មួយ​ចំនួន​ប៉ុន​ប៉​៉​ង​លុក​ចូល​ក្នុង​អគារ​សាលាក្រុង ហើយ​អភិបាលក្រុង​លោក​JOHN ANTARAMIAN បាន​រត់គេច​ខ្លួន ប្រឈម​មុខ​នឹង​បាតុករ​ដែល​ពោរពេញ​ដោយ​កំហឹង​។ ពេល​រាត្រីកាល​ចូល​មក​ដល់ ពួក​បាតុករ​បាន​បំពាន​បម្រាម​គោចរ​ណ៍ហើយ​លើកគ្នា​ទៅ​ប្រមូលផ្ដុំ នៅ​មុខ​តុលាការ​ដោយ​ស្រែក​ពី​កំហឹង​ឈឺចាប់​របស់​ពួក​គេ ហើយ​គប់​ដប​ទឹក​ដាក់​ប៉ូលិស​ដែល​តបត​វិញ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

ឆាក​នៃ​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទិ​២៣​សីហា​នោះ ត្រូវ​បាន​ថត​ដោយ​អ្នក​ដើរ​ម្នាក់ ជាមួយ​ទូរស័ព្ទ​ដៃ​របស់​គេ​។ លើក​នេះ​បណ្ដា​រូបភាព បង្ហាញ​បុរស​ស្បែក​ខ្មៅ​អាយុ​២៩​ឆ្នាំ​លោក​JACOB BLAKE​ត្រូវ​ពួក​ប៉ូលិស​ស្បែក​ស​ព័ទ្ធ​ចាប់​ដោយ​ភ្ចុ​ង​កាំភ្លើង​លើ​គេ​។

បុរស​នោះ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​ប៉ូលិស ហើយ​ប៉ុនប៉ង​ឡើង​លើ​រថយន្ត​របស់​គេ​។ ពេល​គេ​បើកទ្វារ​រថយន្ត​បំរុង​ឡើង​ជិះ ប៉ូលិស​ម្នាក់​បាញ់​លើ​គេ​ចំ​ខ្នង​ដល់​ទៅ​៧​គ្រាប់​។ កូន​របស់​បុរស​នោះ​៣​នាក់​បានឃើញ​ឪពុក​គេ​ដួល​។ កូន​គេ​ទាំង​៣​នាក់​នោះ​ជិះ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​។ បុរស​នោះ​ត្រូវ​បាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​ហើយ​ស្ថានភាព​គេ​ពិតជា​ធ្ងន់ធ្ងរ​ក្នុង​មន្ទីរពេទ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ