ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត បឹង​កេ​ត​ជា​ក្រុម​រក្សា​កំណត់​ត្រា​មិន​ចាញ់​ ក្រោយ​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយ​​រៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (​មិត្ត​ហ្វូ​នខេ​ម​បូ​ឌា​ន​លី​គ​) រដូវ​កាល​២០២០ ជើង​ទី​១ នា​ស​ប្តា​ហ៍​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (​មិត្ត​ហ្វូ​នខេ​ម​បូ​ឌា​ន​លី​គ​) រដូវ​កាល​២០២០ ជើង​ទី​១ នា​ស​ប្តា​ហ៍​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​ទៅ ក្រុម​ភ្ញៀវ បឹង​កេ​ត បាន​រក្សា​កំណត់​ត្រា​មិន​ចាញ់​របស់​ខ្លួន​ដោយ​ជោគជ័យ​បន្ទាប់​ពី​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​​រៀង​ដោយ​លទ្ធផល​៤​ទល់​២ ខណៈ​ក្រុម​កងយោធពលខេមរភូមិន្ទ​(​ទ័ព​)​ក៏​បាន​យកឈ្នះ
ក្រុម​អគ្គិសនី​កម្ពុជា​៤​ទល់​២​ដូច​គ្នា ដើម្បី​បន្ត​ឱកាស​ដណ្តើម​ពាន​នា​ជើង​ទី​២​ទៀត​។

ក្រោយ​ធ្វើ​ឱ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ស្គាល់​រសជាតិ​ចាញ់​ជា​លើក​ដំបូង​ចាប់តាំងពី​ប្រកួត​ជើង​ទី​១ ពាន​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០​នេះ ក្រុម​បឹង​កេ​ត​បាន​ឡើងឈរ​កំពូល​តារាង និង​បន្ត​ភាព​មិន​បរាជ័យ​របស់​ខ្លួន​នៅស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។ នា​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​គេ​បាន​រក​ឃើញ​៦​ក្រុម​ដែល​មានឱកាស​ឡើង​ប្រកួត​វគ្គ​បន្ត រួម​មាន​ក្រុម​បឹង​កេ​ត​, ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​, វិសាខា​, ទ័ព​, ភ្នំពេញ​ក្រោ​ន និង​ណា​ហ្គា​វើ​ល​ដ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ពានរង្វាន់​បាល់ទាត់​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​នេះ បាន​ផ្លាស់​ប្តូរ​រូបមន្ត​ប្រកួត​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩ ដោយ​ក្រុម​ទាំង​៦​នៅ​ខាងលើ​ក្រោយ​បញ្ចប់​ជើង​ទី​១ មានឱកាស​ប្រកួត​ដណ្តើម​ពាន​ជា​បន្ត ខណៈ​ក្រុម​លេខ​៧ ដល់​ក្រុម​បាត​តារាង​គ្រាន់តែ​ប្រកួត​កំដរ​ប៉ុណ្ណោះ​ដល់​ចប់​រដូវ​កាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ