ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ឆ្ងល់​មាន់​បាត់​រហូត​ស្ងាត់​ពី​ទ្រុង​ លុះ​តាមដាន​​ដឹង ហួស​ចិត្តផង ខឹង​ផង​(វីដេអូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​សម្តែង​នូវ​ការ​ហួសចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង ខណ​:​មាន់​ចិញ្ចឹម​របស់​ខ្លួន​បាត់​ជា​រៀង​រាល់​ថ្ងៃ ដែល​អ្នកខ្លះ​បាត់​ជាង​២០​ក្បាល ខ្លះ​បាត់​មេមាន់​ទើបនឹង​ញាស់​ចោល​កូន​តូច​ៗ​យំ​ពេញ​ទ្រុង​រីឯ​ខ្លះ​ទៀត​បាត់​រហូត​ដល់​ស្ងាត់​អស់ពី​ទ្រុង​តែម្តង ។ មាន់​ទាំងនេះ​គឺ​ពួក​គាត់​ចិញ្ចឹម​ជា​លក្ខណ​:​គ្រួសារ ដោយ​លែងឱ្យ​ដើរ​ស៊ី​ចំណី​នៅ​ក្បែរ​ៗ​ផ្ទះ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​សម្តែង​នូវ​ការ​ហួសចិត្ត និង​ខឹងសម្បា​យ៉ាង​ខ្លាំង ខណ​:​មាន់​ចិញ្ចឹម​របស់​ខ្លួន​បាត់​ជា​រៀង​រាល់​ថ្ងៃ ដែល​អ្នកខ្លះ​បាត់​ជាង​២០​ក្បាល ខ្លះ​បាត់​មេមាន់​ទើបនឹង​ញាស់​ចោល​កូន​តូច​ៗ​យំ​ពេញ​ទ្រុង​រីឯ​ខ្លះ​ទៀត​បាត់​រហូត​ដល់​ស្ងាត់​អស់ពី​ទ្រុង​តែម្តង ។

មាន់​ទាំងនេះ​គឺ​ពួក​គាត់​ចិញ្ចឹម​ជា​លក្ខណ​:​គ្រួសារ ដោយ​លែងឱ្យ​ដើរ​ស៊ី​ចំណី​នៅ​ក្បែរ​ៗ​ផ្ទះ ។
ចំណែក​អ្នកខ្លះ​ទៀត ទិញ​ពូជ​មាន់​ជល់​តម្លៃ​រាប់​រយ​ដុល្លារ ពេល​លែង​តែ​មួយ​ភ្លែត​ក៏​បាត់​ស្រមោ​ល​តែ​ម្តង ។

អ្វី​ដែល​ហួសចិត្ត​នោះ គឺ​ក្រោយ​ពី​តាមដាន​គ្រប់​គ្នា​ទៅ ស្រាប់តែ​ឃើញ​អង្គប់​ជាប់​មាន់នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​កន្លែង​ស្តុក​សំរាម​ដែល​មាន​មេការ​ឈ្មោះ ចិន នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ឈ្មោះ ប៉េង អាន ហៅ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​រៀបរាប់​ថា គាត់​ធ្លាប់​បាត់​មាន់​អស់​ជា​ច្រើន​ក្បាល​មក​ហើយ ដោយ​បាត់​ទាំង​មេ​បណ្តើរកូន បាត់​មាន់​ឈ្មោល​ទុក​ធ្វើ​បា និង​បាត់​មាន់​ទម្ងន់​ជិត​១​គីឡូក្រាម​អស់​ជា​ច្រើន​ក្បាល ហើយ​បាត់​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។

គាត់​និយាយ​ទៀត​ថា ពេល​ឃើញ​មាន់​របស់​ខ្លួន​បាត់​កាន់តែ​ច្រើន​ឡើង​ៗ ខណ​:​លែងឱ្យ​ដើរ​ស៊ី​ចំណី​នៅ​ក្បែរ​ៗ​ផ្ទះ ក៏​មានការ​សង្ស័យ ទើប​ចាប់ផ្តើម​តាម​សង្កេត​មើល ស្រាប់តែ​ប្រទះ​ឃើញ​មាន​គេ​ដាក់​អង្គប់​១​យ៉ាង​ធំ នៅ​ក្នុង​ដី​ជា​កន្លែង​ស្តុក​សំរាម​ដែល​មាន​ម្ចាស់​ឈ្មោះ ចិន ។ ភ្លាម​ៗ​នោះ​គាត់​ក៏​ប្តឹង​អនុប្រធាន​ភូមិ​ប៉ា​ហ៊ី​ត្បូង ឱ្យទៅ​ពិនិត្យ និង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ប៉ៃលិន​ផង​ដែរ ។

ចំណែក​អ្នក​ផ្សេង​ទៀត​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​អ្នក​ជិតខាង​ដាក់​អង្គប់​ចាប់​មាន់នៅ​ក្បែរ​ៗ​ផ្ទះ​របស់​ខ្លួន​បែប​នេះ គឺ​មាន​ដាក់​នុយ​ជា​អង្ករ និង​ចំណី ដើម្បី​ពេល​មាន់​ចូល​ស៊ី​គឺ​ភ្លាត់​ជាប់​តែ​ម្តង មិន​ថា​មាន់​ធំ ឬ​តូច​នោះ​ឡើយ ។

ពួក​គាត់​ជា​ម្ចាស់​មាន់​និយាយ​ថា មិន​សុខចិត្ត​ឱ្យ​អ្នក​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​បន្ត​ប្រព្រឹត្ត​អំពើ​បែប​នេះ
ទេ គឺ​ចង់ឱ្យ​នគរបាល​ចាត់ការ​តាម​នីតិវិធី ដោយ​អប់រំ​ធ្វើ​កិច្ចសន្យា​ឱ្យ​រាងចាល ។

ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ប៉ៃលិន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ពាក់ព័ន្ធ នឹង
ម្ចាស់ផ្ទះ​លួច​ដាក់​អង្គប់​ចាប់​មាន់​របស់​អ្នក​ភូមិ​រាល់ថ្ងៃ ហើយ​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ខាង​ប៉ុស្តិ៍​នឹង​កោះហៅ​បុរស​៤​នាក់ ជា​កម្មករ​ដឹក​ជញ្ជូន​សំរាម​ក្រុងប៉ៃលិន​ទៅ​សាកសួរ​បំភ្លឺ ព្រោះ​មាន​ភ័ស្តុតាង​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ