ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​គ្រាប់បែក​២​​ចន្លោះ​គ្នា​ត្រឹម​១ម៉ោង ឆក់​យក​ជីវិត​មនុស្ស​​១៥​នាក់

3 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​ថា មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​២ ដែល​មួយ​ធ្វើ​ឡើង​ដោយ​ជន​អត្តឃាត​ម្នាក់ បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​១៥​នាក់ ​និង​របួស​៧៥​នាក់ កាលពី​ថ្ងៃ​ទី​២៤​ សីហា​ នៅ​លើ​កោះ​ហ្សូ​ឡូ…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​ថា មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​២ ដែល​មួយ​ធ្វើ​ឡើង​ដោយ​ជន​អត្តឃាត​ម្នាក់ បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​១៥​នាក់ ​និង​របួស​៧៥​នាក់ កាលពី​ថ្ងៃ​ទី​២៤​ សីហា​ នៅ​លើ​កោះ​ហ្សូ​ឡូ ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ដោយ​កោះ​នោះ​មាន​ទីតាំង​ឈរជើង របស់​ក្រុម​ភេរវកម្ម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

គ្រាប់បែក​ទាំង​២​គ្រាប់​នោះ​បាន​ផ្ទុះ​ចន្លោះ​ពេល​គ្នា​១​ម៉ោង នៅ​ក្នុង​មូលដ្ឋាន​សំខាន់​មួយ​នៃ​កោះ​ហ្សូ​ឡូ ហើយ​បណ្ដា​ទាហាន​និង​ជន​ស៊ី​វិល​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​។ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទាំង​២​នោះ មិន​ត្រូវ​បាន​ខាង​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​។ វា​ជា​ការ​វាយ​ប្រហារ​ដ៏​បង្ហូរឈាម​បំផុត​មួយ​នៅ​លើ​កោះ​នេះ ចាប់តាំងពី​ការ​វាយប្រហារ អត្តឃាត​ប្រឆាំង ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​នៅ​កោះ​ហ្សូ​ឡូ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ជាង​២០​នាក់​និង​របួស​យ៉ាងតិច​១០០​នាក់ កាលពី​ខែមករា​ឆ្នាំ​២០១៩​មក​។

យោង​តាម​កងទ័ព​ថា ការ​ផ្ទុះ​ដំបូង​កើត​មាន​នា​វេលា​ថ្ងៃត្រង់ ពេល​គ្រាប់បែក​១​គ្រាប់​ដាក់​ជាប់​នឹង​ម៉ូតូ​មួយ​គ្រឿងផ្ទុះ នៅ​ជិត​រថយន្ត​កា​មី​ញ៉ុ​ង​យោធា​២​គ្រឿង​ដែល​ចត​ស្ងៀម​។ ពេល​ដែល​កងទ័ព​និង​ប៉ូលិស​ឡោម​ព័ទ្ធ​តំបន់​នោះ ស្រាប់តែ​នារី​អត្តឃាត​ម្នាក់​ប៉ុនប៉ង​ទំ​លុះ​របាំង​សន្តិសុខ និង​បំផ្ទុះ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​គេ​។ នារី​អត្តឃាត​នោះ​បាន​ស្លាប់​តែ​មនុស្ស​ច្រើន​នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ​។ សរុប​ការ​វាយប្រហារ​ទាំង​២​នោះ បណ្ដាល​ឲ្យ​សមាជិក​កងកម្លាំង​សន្តិសុខ​៨​នាក់​និង​ជន​សី​ុ​វិល​៦​នាក់​ស្លាប់ ថែម​នារី​អត្តឃាត​ម្នាក់​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ