កូរ៉េខាងត្បូងនាំចេញទំនិញកសិកម្មកើន8,5% ខែមករា
សេអ៊ូល ៖ កាលពីថ្ងៃអាទិត្យកន្លងមកនេះ រដ្ឋាភិបាលបានបង្ហើបឱ្យដឹងថា ការនាំចេញផលិតផលកសិកម្ម និងអាហាររបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង៨,៥% ធៀបនឹងខែធ្នូ ឆ្នាំ២០១៤
សេអ៊ូល ៖ កាលពីថ្ងៃអាទិត្យកន្លងមកនេះ រដ្ឋាភិបាលបានបង្ហើបឱ្យដឹងថា ការនាំចេញផលិតផលកសិកម្ម និងអាហាររបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង៨,៥% ធៀបនឹងខែធ្នូ ឆ្នាំ២០១៤
សេអ៊ូល ៖ កាលពីថ្ងៃអាទិត្យកន្លងមកនេះ រដ្ឋាភិបាលបានបង្ហើបឱ្យដឹងថា ការនាំចេញផលិតផលកសិកម្ម និងអាហាររបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង៨,៥% ធៀបនឹងខែធ្នូ ឆ្នាំ២០១៤ ដោយសារតែការបង្កើនការបញ្ជូនទំនិញទៅកាន់ទីផ្សារចិនតែម្តង ។
តាមការបញ្ជាក់ពីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ ការនាំចេញទំនិញកសិកម្មទៅក្រៅប្រទេសដូចជា ផលិតផលបសុសត្វ និងទឹកដោះគោក្នុងអំឡុងពេលដើមឆ្នាំថ្មីនេះមានចំនួនទឹកប្រាក់៤៩៥,៣លានដុល្លារ ធៀបនឹងបរិមាណ៤៥៨លានដុល្លារកាលពីអំឡុងពេលដូចគ្នាឆ្នាំ២០១៤ ។ វិសាលភាពនៃការនាំចេញមុខទំនិញនេះ គឺមួយផ្នែកធំបាននាំមកពីកំណើនស្រឺតៗនៅក្នុងការបញ្ជូនទំនិញទៅទីផ្សារចិន និងបណ្តាតំបន់និយាយភាសាចិនដទៃទៀត តួយ៉ាង កោះតៃវ៉ាន់ជាដើមដែលជាទីតាំងរីកសាយភាយដ៏ខ្លាំងក្លានៃវប្បធម៌កូរ៉េ ។ ទំហំទឹកប្រាក់នាំចេញទៅប្រទេសចិនដែលជាអ្នកនាំចូលធំបំផុតទី២ លើពិភពលោកនៃទំនិញកសិកម្មកូរ៉េខាងត្បូងបានកើនឡើង៤០,៩% ឬស្មើនឹង៨៦,៤លានដុល្លារ។ ខណៈបរិមាណនាំចេញទៅកោះតៃវ៉ាន់កើន២៥,៦% ស្មើនឹង២២,៨លានដុល្លារ រីឯប្រទេសសមាជិកសមាគមអាស៊ានទាំង១០ កើន១៩,៥% ស្មើនឹង៨៤,៨លានដុល្លារ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំចាស់ ។
ដោយឡែកការនាំចេញទៅជប៉ុនដែលជាទីផ្សារធំបំផុតតែមួយគត់លើពិភពលោកចំពោះផលិតផលសម្រាប់ចម្អិនអាហាររបស់កូរ៉េ បែរជាធ្លាក់ចុះ១២,៧% ឬស្មើនឹង១០០,៦លានដុល្លារ។ ការនាំចេញទំនិញកែច្នៃដូចជា ថ្នាំជក់ និងស្រាបៀរកើន១១% ឬស្មើនឹង៤១២,២លានដុល្លារក្នុងខែមករា ឆ្នាំ២០១៥ ដែលទូទាត់ទៅនឹងការធ្លាក់ចុះ៤% នៅក្នុងការបញ្ជូនទំនិញផលិតផលសម្រាប់ចម្អិនអាហារស្រស់ៗដូចជាបន្លែជាដើម ៕
ចែករំលែកព័តមាននេះ