ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

van Gaal បង្ហើប​បញ្ជី​កីឡាករ​លោក​ចង់បាន​អំឡុងពេល​ដឹកនាំបិសាចក្រហម

3 ឆ្នាំ មុន

អន្តរជាតិ ៖ លោក Louis van Gaal បាន​បង្ហើប​ឱ្យ​ដឹង​ថា Neymar, Robert Lewandowski…

អន្តរជាតិ ៖ លោក Louis van Gaal បាន​បង្ហើប​ឱ្យ​ដឹង​ថា Neymar, Robert Lewandowski និង Sadio Mane គឺជា​កីឡាករ​ដែល​លោក​ចង់បាន​ខ្លាំង​បំផុត ក្នុង​ចំណោម​កីឡាករ​សំខាន់​ៗ​ផ្សេង​ទៀត អំឡុង​ពេល​ដឹកនាំ​ក្រុម Manchester United​។

អ្នកចាត់ការ​ទូទៅ​ជនជាតិ​ហូ​ឡង់​ត្រូវ​ក្លិប Man United តែងតាំង​ឱ្យមក​ជំនួស​តំណែង​លោក David Moyes កាលពី​ឆ្នាំ ២០១៤ និង​ទទួល​បន្ទុក​នៅ​ Old Trafford រយៈពេល ២​រដូវ​កាល​។ ប៉ុន្តែ​ទោះបីជា​ដឹកនាំ​ឈ្នះ​ពានរង្វាន់ FA Cup នៅ​រដូវ​កាល ២០១៥-១៦ ក៏​ដោយ​ក៏ Van Gaal ត្រូវ​បាន​ក្លិប​បណ្តេញចេញ នឹង​ជ្រើស​យក​លោក Jose Mourinho មក​ដឹកនាំ​បន្ត​កាលពី​ឆ្នាំ ២០១៦​។

អតីត​ចាត់ការ​ទូទៅ​ក្រុម Barcelona និង Bayern Munich បាន​បង្ហើប​ប្រាប់ FourFourTwo ថា លោក​បាន​ព្យាយាម​នាំ​យក​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ទៅ​លេង​នៅ Man United អំឡុង​ពេល​នៅ​ជាមួយ​ក្លិប​។ ទោះបី​លោក​មិន​ទទួល​បានជោគជ័យ​ច្រើន​ក៏​ដោយ​។

​ក្នុង​ចំណោម​កីឡាករ​ទាំង ៣​នាក់​ខាងលើ លោក​ក៏​បាន​បញ្ជាក់​ថា Sergio Ramos, Gonzalo Higuain, Riyad Mahrez, Thomas Muller, N’Golo Kanté, Mats Hummels និង James Milner ក៏​សុទ្ធតែ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ ដែល​លោក​ព្យាយាម​ក្នុង​ការ​ចុះហត្ថលេខា អំឡុង​ពេល​នោះ​ផង​ដែរ​៕ (ដកស្រង់​ចេញពី Goal.com)